លាប​ រដ្ឋា វាយឲ្យ​ម្ចាស់ផ្ទះថៃវង្វេង​ពេញ​សង្វៀន​ (មានវីដេអូ)

1727

Tai Sor.Jor.Peakuthai VS Rotha Leab (CAMBODIA)

កីឡាករកម្ពុជា​ លាប រដ្ឋា ពិតជាធ្វើ​បាន​ល្អ​មែនទែន​ ដោយផ្ដួល​កីឡាករ​ថៃ Tai Sor.Jor.Peakuthai ដែល​គេ​ស្គាល់​ថា​ជា​ប្អូន​បង្កើត​របស់​ជើងខ្លាំងលំដាប់ A ថៃ កុលាបដាំ​ ឲ្យ​សន្លប់ត្រឹមទឹក ២ នៅ​សង្វៀន​ថ្មីរបស់ទូរទស្សន៍ប៉ុស្តីលេខ ៨ ថៃ MuayHardcore កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៩ កន្លង​ទៅ។

Tai Sor.Jor.Peakuthai VS Rotha Leab (CAMBODIA)

Tai Sor.Jor.Peakuthai ជា​កីឡាករ​ដែល​មានអាវុធចេញធ្ងន់ៗជាពិសេស​កណ្ដាប់​ដៃ ក្នុង​ទឹកមួយគេ​បាន​វាយ​ឲ្យ​ លាប រដ្ឋា ដួល​ត្រូវ​អាជ្ញាកណ្ដាល​រាប់​។ ប៉ុន្តែ​ក្នុង​ទឹក​ពីរ​ រដ្ឋា​ បាន​កែ​ស្ថានការណ៍​ប្រកួត​​បាន​ល្អ​វិញ ដោយ​ប្រើ​កណ្ដាប់​ដៃ​មហា​ទម្ងន់​របស់​ខ្លួន​វាយ​ចំ​ថ្គាម​របស់​ដៃ​គូ​ធ្វើ​ឲ្យ​វង្វេង​ពេញ​សង្វៀន។

គួរបញ្ជាក់ថា Tai Sor.Jor.Peakuthai ​ធ្លាប់​វាយ​កីឡាករកម្ពុជា ឡុង ជិន​ សន្លប់​កាលពីប៉ុន្មានអាទីត្យមុននៅ​សង្វៀន Super Champ ។ ដូច្នេះ​ការ​ប្រកួត​ខាង​លើ​មាន​ន័យ​ថា លាប រដ្ឋា​ អាច​សងសឹក​ឲ្យ​មិត្តរួម​ជាតិ​បាន​សម្រេចដូចបំណងហើយ៕

Loading...