រឿង សោភ័ណ្ឌ ប្រើក្បាច់ពិសេសផ្ដួលថៃដើម្បីរក្សាកំណត់ត្រាឈ្នះ

517

កីឡាករ​គុនខ្មែរ រឿង សោភ័ណ្ឌ ប្រើពេលត្រឹមតែ ៣​ ទឹក ដើម្បីផ្ដួលកីឡារថៃ ប៊ូងើន មួយថៃយីម ឲ្យសន្លប់ធំក្នុងជំនួបសងសឹកជាលើកទី ២ ដោយប្រើក្បាច់ពីសេស​ កែងបក​ និងដណ្ដើមបានប្រាក់រង្វាន់ ១ លានរៀល ក្នុងកម្មវិធីប្រដាល់គុនខ្មែរដណ្ដើមប្រាក់លាន​​ នៅសង្វៀន CBS (CNC, CTN, MYTV) នាថ្ងៃសៅរ ទី ១២ ខែកមរា ឆ្នាំ ២០១៨ ។

កីឡាករ រឿង សោភ័ណ្ឌ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា ការជួបគ្នាលើកទី ២ នេះ មានការ ពិបាកខ្លាំងដោយសារកីឡាករថៃ ប៊ូងើន រឹងជាងការជួបគ្នាលើកទី ១​ ហើយការប្រើក្បាច់ពិសេស នេះ មិនមែនកើតឡើងដោយចៃដននោះទេ វាគឺជាការតាំងចិត្ត​ និងដោយការហាត់រៀន។

គួបញ្ជាក់ថា ការជួបគ្នាលើកទីមួយកាលពីខែធ្នូ ២០១៧​ កន្លងទៅ​កីឡាករ រឿង​ សោភ័ណ្ឌ បានយកឈ្នះកីឡាករថៃ ប៊ូងើន ដោយពិន្ទុ ហើយនេះគឺជាជំនួបសងសឹកលើកទីពីរ។

មួយកែងនេះពិតជាធ្ងន់ណាស់!

មួយកែងនេះពិតជាធ្ងន់ណាស់!

Gepostet von ទំព័រកីឡាអាស៊ី /Sport Page Asia am Samstag, 12. Januar 2019

 

Loading...