ប៊ួងើន សុំជំរះបញ្ជីចាស់ជាមួយ រឿង សោភ័ណ្ឌ នាចុងសប្តាហ៍នេះ

980

Reung Sophorn

ថ្ងៃសៅរ ទី ១២ ខែមករា ឆ្នាំ ២០១៩ សប្តាហ៍នេះ កីឡាករថៃ ប៊ួងើន សុំជំរះបញ្ជីចាស់ជាមួយកីឡាករគុនខ្មែរ កណ្ដាប់ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បន្ទាប់ពីរូបគេទើបតែផ្លួលកីឡាករគុនខ្មែរ ពេជ្រ សីហា ត្រឹមទឹក ១ នៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីសប្ដាហ៍មុន។

កីឡាករថៃរូបនេះធ្លាប់ចាញ់ពិន្ទុកីឡាករ រឿង សោ័ភណ្ឌ ម្តងរួចមកហើយ​កាលពីខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅនៅសង្វៀន CNC ។ តែអ្វីដែលសំខាន់ក្នុងការជួបគ្នាលើកនេះ ប៊ួងើន សុំជំរះបញ្ជីចាស់ជាមួយ រឿង សោភ័ណ្ឌ ខណៈដែល រឿង សោភ័ណ្ឌ ក៏ចង់សងសឹកជំនួសមិត្តរូមអាជីពពេជ្រ សីហា ដែលគេទើបតែផ្តួល អោយសន្លប់ត្រឹមទឹកទី​ ១ កាលពីសប្តាហ៍មុនផងដែរ។

CBS Kun Khmer list

ក្រៅពីរគូនេះ ក៏នៅមានការប្រកួតអន្តរជាតិ ១ គូទៀតដែរ គឺជាការប៉ះគ្នារវាងកីឡាករ ធន់ ចាន់តាក់ ជាមួយកីឡាករថៃ ចៅបយ ស.សុផាត ។

ផ្សាយផ្ទាល់ ៣ ប៉ុស្តិ៍ព្រមគ្នាគឺ CTN CNC និង MYTV ចាប់ពីម៉ោង ២ រសៀលតទៅ។

Loading...