មក​ដឹកនាំ​ក្រុម​វិញ​ភ្លាម Zidane ជួយ​ឱ្យ​Real Madrid យកឈ្នះ​Celta ២-០ក្នុង​ទឹកដី​ខ្លួនឯង

295

ក្រុម​Real Madrid ដែល​បាន​ធ្លាក់​ទម្រង់​លេង​យ៉ាងខ្លាំង​នាពេល​កន្លងមក នៅ​យប់មិញ​នេះ បាន​យកឈ្នះ​ក្រុម​Celta ក្នុង​លទ្ធផល២-០នៅក្នុង​លី​គ​កំពូល​អេ​ស្ប៉ា​ញ​La Liga ។

២គ្រាប់​របស់​ក្រុម Real Madrid រកបាន​កីឡាករ Isco Alarcón នៅ​នាទី ៦២ និង​មួយ​គ្រាប់​រកបាន​ដោយ​កីឡាករ​Gareth Bale នៅ​ទី៧៧នាទី។ ចំណែក ក្រុម​ភ្លៀវ Celta វិញ មិនអាច​រក​គ្រាប់​បាល់​ពី​ក្រុម​យក្ស​Real Madridនៅក្នុង​ការប្រកួត​នេះ។ នេះ គឺជា​សមិទ្ធផល​ដ៏​គួរឱ្យកត់សម្គាល់​របស់​គ្រូបង្វឹក​Zidane ដែល​ទើប​ត្រឡប់មក​ដឹកនាំ​ក្លិប​យក្ស​Real Madridវិញ ហើយ​ជួយ​ក្លិប​ឱ្យទទួល​បាន​ជ័យជម្នះ​បែបនេះ។

ក្លិប Real Madrid  កាលពី​ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៩ បានសម្រេច​តែងតាំង​លោក Zinedine Zidane ជា​គ្រូបង្វឹក​របស់​ក្រុម Real Madrid សម្រាប់​ដឹកនាំ​បន្ត​ការប្រកួត​ដែល​នៅ​សេសសល់​ក្នុង​រដូវ​កាល​នេះ និង បី​រដូវ​កាល​ក្រោយ​ទៀត​រហូតដល់​ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២។ ការសម្រេច​តែងតាំង​លោក Zinedine Zidane នេះ ធ្វើឡើងភ្លាមៗក្រោយពី​ក្លិប Real Madrid  បានបញ្ចប់​កិច្ចសន្យា​ជាមួយ​គ្រូបង្វឹក Santiago Solari ។

ចំពោះ​ការវិល​ត្រឡប់មក​ដឹកនាំ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid ជាថ្មី​នេះ Zinedine Zidane បាន​លើកឡើងថា វា​កើតឡើង ដោយសារតែ​ក្តី​ស្រឡាញ់។ Zinedine Zidane និយាយ​ដូច្នេះ​ថា៖ “ខ្ញុំ​មក​ទីនេះ​វិញ ព្រោះតែ​ស្រឡាញ់​ក្លិប​នេះ”៕

 

Loading...