កាតាលើក​ពាន Asian Cup ក្លាយជាស្ដេច​បាល់ទាត់​ទ្វីបអាស៊ី

292
Qatar has won the Asian Cup and will be crowned Miss Asia.

ក្រុមបាល់ទាត់ជម្រើសជាតិកាតាបានក្លាយជាម្ចាស់ពាន Asian Cup លើក ដំបូង ក្នុង ប្រវត្តិ សាស្ត្រ របស់ ពួក គេក្រោយយកឈ្នះជើងខ្លាំងជប៉ុនដោយលទ្ធផល ៣ទល់នឹង១ នៅវគ្គផ្ដាច់ព្រ័ត្រ។

គ្រាប់បាល់កីឡាករ៣រូបផ្សេងគ្នារបស់ Almoez Ali, Abdulaziz Hatem និងបាល់ប៉េណាល់ទីរបស់ Akram Afif បានធ្វើឲ្យក្រុមស្ដេចប្រេងអាស៊ីមានប្រៀបលើគូប្រជែង ស្របពេល ជប៉ុន វិញ ស៊ុត បាន ១គ្រាប់ ប៉ុណ្ណោះដោយ Takumi Minamino នៅនាទី៦៩ ។

Almoez Ali បានក្លាយជាម្ចាស់ស្បែកជើងមាសក្រោយស៊ុតបញ្ចូលទី៩គ្រាប់ក្នុងកម្មវិធីខាងលើ បំបែក កំណត់ ត្រា វីរបុស Ali Daei ដែលធ្លាប់រកបាន៨គ្រាប់កាលពីអតីតកាល។ នេះ គឺជា ការ ត្រៀម ខ្លួន យ៉ាង ល្អ របស់ កាតារ បន្ទាប់ពីក្រុមជម្រើសជាតិមួយនេះត្រូវធ្វើជាម្ចាស់ផ្ទះ World Cup នៅក្នុងឆ្នាំ២០២២៕

Loading...