PSG បានសម្រេចបំណងឡេីងទៅវគ្គផ្តាច់ព្រ័ត្រលេីកដំបូងនៃពាន UEFA Champions League

166

ក្រុម Paris Saint-Germain បានសម្រេចបំណងឡេីងទៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League ជាលេីកដំបូងខ្លួន ក្រោយទម្លាក់គូប្រជែង RB Leipzig ក្នុងលទ្ធផល ៣-០ ។

PSG បានប្រេីពេលអស់ ៥០ឆ្នាំ ពោលគឺចាប់តាំងពីក្លិបនេះត្រូវបានបង្កេីតឡេីង ដែលបានបំបាក់ក្រុមក្មេងខ្ចី Leipzig របស់អាល្លឺម៉ង់ ដែលទេីបបង្កេីតឡេីងមានរយ:ពេល ១១ឆ្នាំ ក្នុងការប្រកួតនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់នារាត្រីថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

អតីតកីឡាករនៃក្លិប Real Madrid និង Man United, Angel Di Maria ជា Man of the Match ជាមួយនឹងការរកបាន ១គ្រាប់នៅនាទី៤២ ដោយការបញ្ជូនបាល់ពី Neymar និងបញ្ជូនបាល់បាន ២គ្រាប់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីមានដូចជា Marquinhos និង Juan Bernat នៅនាទី១៣ និង៥៦។

ខណៈដែលត្រូវរង់ចាំរវាងក្រុមឈ្នះ Bayern Munich ប្រកួតទល់នឹង Lyon រាត្រីនេះ ដេីម្បីដណ្តេីមពាន UCL នៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វេីឡេីងនៅរាត្រីថ្ងៃទី២៣ ខែសីហាចុងសម្តាហ៍នេះ នៅប្រទេសព័រទុយហ្គាល់តែមួយគត់៕

Loading...