នាយករដ្ឋមន្ត្រីសរសើរក្រុមជម្រើសជាតិ U22 ខណៈ​ផ្ដួលមីយ៉ាន់ម៉ា 2-0

514

ភ្នំពេញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែង​នូវ​ការ​កោត​សរសើរ​ចំពោះ​ក្រុម​កីឡា​បាល់​ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំរបស់​ក​ម្ពុ​ជា ដែល​បាន​ឈ្នះក្នុង​ការប្រកួត​ជា​មួយ​ក្រុម​កីឡាករ​ប្រទេសមីយ៉ាន់ម៉ា កាលពីល្ងាចថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ​២​០​១៩ ក្នុង។

ក្រោយ​បញ្ចប់​ការ​ប្រកួត​បន្ទិច លោក​នាយក​រដ្ឋ​មន្រ្ដី​បាន​សរសើ​ករក្រុម​កីឡា​ករ​កម្ពុជា​តាម​រយៈ​ ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ថា៖«សូមកោតសរសើរដល់ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ដែល​បានខិតខំលេងបានយ៉ាងល្អ ជាមួយក្រុម U22 នៃប្រទេសមីយ៉ាន់ម៉ា (កម្ពុជា Vs មីយ៉ាន់ម៉ា)​ក្នុង​ព្រឹត្តិការណ៍ពានរង្វាន់អាស៊ីអាគ្នេយ៍ AFF U22 Championship 2019 ដែល​ទើប​បានប​ញ្ចប់​ការ​ប្រកួត​មុននេះ​បន្តិច នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកម្ពុជាឈ្នះ ២គ្រាប់ (Cam 2-0 Myanmar)។

ជាមួយ​គ្នានេះ លោក​នាយករដ្ឋ​មន្រ្ដី​ក៏​បាន​ អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជា​ពិសេសក្មួយៗ​ដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន និងតាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ទៀត៕

Loading...