ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកលីគកំពូលកម្ពុជារដូវកាល ២០១៩

755

ភ្នំពេញ៖ គណៈកម្មការបាល់ទាត់កម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រារព្ធពិធីប្រគល់ពានរង្វាន់ជូនដល់ក្រុមព្រះខ័នរាជស្វាយរៀង ដែលឈ្នះជើងឯក កាលពីយប់ថ្ងៃ​អាទិត្យ​ទី២៧ ខែតុលា ឆ្នាំ២០១៩ នៅកីឡដ្ឋានខេត្ដស្វាយរៀង ក្រោយបញ្ចប់ការ​ប្រកួត​សប្តាហ៍ទី២៥ ជាមួយអាស៊ីអឺរ៉ុបយូណាយធីត ដោយបានយកឈ្នះក្នុងលទ្ធផល ៦ ទល់ ១ ។

ក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៩ ព្រះខ័នរាជស្វាយរៀងទទួលបានពាន​រង្វាន់ និងមេដាយមាស អមដោយប្រាក់រង្វាន់ចំនួន ៦០លានរៀល ដោយក្រុមនេះ​បានឈ្នះ​ពានជើងឯកតាំងពីសប្តាហ៍ទី២៤ មកម្លេះ ដោយសារឈ្នះពិន្ទុដាច់។ ២៥ប្រកួតរបស់​ព្រះខ័ន​រាជស្វាយរៀង ឈ្នះ ២០ប្រកួត ស្មើ ៥ ប្រកួត មាន៦៥ ពិន្ទុ ខណៈវិសាខា និងណាហ្គាវើលដ៏ ដែល​ឈរនៅចំណាត់ថ្នាក់លេខ២ និងលេខ៣ រកបាន ១ពិន្ទុ បន្ថែមដូចគ្នា ក្រោយក្រុមទាំងពីរ​នេះប្រកួតជាមួយគ្នា រក្សាបានលទ្ធផលស្មើគ្នា ២ ទល់២ ។

Metfone Cambodian ឡeague2019

សូមអបអរដល់ ក្លិបព្រះខ័នរាជស្វាយរៀង ដែលទទួលបានជេីងឯកពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាល ២០១៩ ។#MetfoneCambodianLeague2019

Gepostet von ទំព័រកីឡាអាស៊ី /Sport Page Asia am Sonntag, 27. Oktober 2019

ចំពោះ ៥ ប្រកួតផ្សេងទៀត បញ្ចប់សប្តាហ៍ទី២៥ នេះដែរ រួមមាន៖ អង្គរថាយហ្គឺរស្មើជា​មួយ​ភ្នំពេញក្រោន ២-២, ក្រសួងការពារជាតិឈ្នះអគ្គិសនីកម្ពុជា ៥-១, វិសាខាស្មើជាមួយ​ណាហ្គាវើលដ៏ ២-២, យុវជនបាទី ស្មើ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ៤-៤, ខេត្តកំពង់​ចាម ចាញ់គិរីវង់សុខសែនជ័យ 0-៥ ខណៈបឹងកេតយក ឈ្នះ ៣ទល់១។ ក្រុមទាំងអស់​នៅសល់១ប្រកួតទៀត នៅក្នុងដៃដូចៗគ្នា ដើម្បីបញ្ចប់ការប្រកួតលីគ សម្រាប់ ២៦ប្រកួត​ក្នុង១ក្រុមៗ ក្នុងចំណោមក្រុមទាំង១៤៕

Loading...