ភារិន នឹង​ចូលរួម​ប្រកួត​កម្មវិធី​​ចងចាំ​លំដាប់​ពិភពលោកជាមួយ​យុវជន​ឆ្នើៗ​ជាង​​៥០០នាក់​ថ្ងៃព្រហស្បតិ៍​ស្អែកនេះ

485

ភ្នំពេញៈ យុវជនឆ្នើម​ ហុង ភារិន ដែលធ្លាប់​បានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ធ្វើឱ្យមហាជនកោតសរសើរ ទាំងក្នុងប្រទេស និងក្រៅប្រទេស រហូតដល់ប្រសិទ្ធនាមថាជា «អច្ឆរិយកម្ពុជា» ឥឡូវ​កំពុងត្រៀមខ្លួនចូលរួមប្រកួតក្នុង​កម្មវិធី ចង់ចាំលំដាប់ពិភពលោកលើកទី២៨ «The 28th world memory championships» នៅប្រទេសចិន។

យោងតាមគេហទំព័រ​ហ្វេសប៊ុក សមាគមនិស្សិតកម្ពុជានៅប្រទេសចិន បានបង្ហោះរូបភាពរបស់ ហុង ភារិន ពេលទៅដល់ប្រទេសចិន ដោយភ្ជាប់ជាមួយនឹងសារថា «ថ្ងៃច័ន្ទ ៦កើត​ ខែមិគសិរ​ ឆ្នាំកុរ​ ព.ស​ ២៥៦៣​ ត្រូវនិងថ្ងៃ​ទី២ ខែធ្នូ​ ឆ្នាំ២០១៩​ ក្រោមការដឹកនាំពីសំណាក់លោក សាំង​ វិច្ឆមុនី​ កុងស៊ុលនៃស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំ​ក្រុង​ឆុង​ឈីង ​ប្រទេសចិន និង​និស្សិត​កម្ពុជា​នៅ​ក្រុង​អ៊ូហាន​ បានទទួល​ស្វាគមន៍​ និង​​ចូលរួម​លើក​ទឹកចិត្ត​យុវជន​ឆ្នើ​របស់​យើង​នេះ​ផង​ដែរ​។

យុវជន​ធ្លាប់​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី​​ប្រកួត​ប្រជែង​កម្មវិធី​ល្បង​ប្រាជ្ញា​ super 100 នៅ​ប្រទេស​ថៃ​​ ដែលហើយ​​នឹង​មក​ធ្វើការ​ប្រកួត​កម្មវិធី​ប្រកួត​ការ​ចងចាំ​ លំដាប់​ពិភពលោក​លើក​ទី​២៨ (The 28th world memory championships)​ ដែល​មាន​ការ​ចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​ ៥០០នាក់​ ពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។

កម្មវិធី​ប្រកួត​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ ​ដល់​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ខាងមុខ​នេះ​។ ជូបពរ​ឲ្យ​កូន​ខ្មែរ​ឆ្នើម​ ភារិន ទទួលបានបានជោគជ័យក្នុងការប្រកួតប្រជែងនេះទាំង​អស់​គ្នា​។

តាមរយៈសារខាងលើនេ​ប្រជាជនខ្មែរបាននាំគ្នាចែករំលែកពេញបណ្តាញសង្គម ដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់យុវជនខ្មែររូបនេះ ឲ្យទទួលបានលិទ្ធផលល្អក្នុងការប្រកួត។ ជាពិសេស គឺជូនពរឲ្យលោក ហុង ភារិន ជោគជ័យក្នុងការប្រកួត កម្មវិធីលំដាប់ថ្នាក់ពិភពលោកដ៏ធំមួយនេះ៕

Loading...