Pacquiaoបន្ដរៀន​ជំនាញវិទ្យាសាស្ត្រានយោបាយ និង​ប្រាប់ថា​ជីវិតត្រូវរៀនសូត្ររហូត

384

សេ្ដចប្រដាល់ហ្វីលីពីន Manny Pacquiao ធ្លាប់បានចំណាយពេលរៀនប្រដាល់នៅលើសង្វៀន ច្រើន ជាង រៀន នៅ ក្នុង ថ្នាក់។ ប៉ុន្តែ បច្ចុប្បន្ន បុរសដែលជានិមិត្តរូបសម្រាប់ប្រជាជនហ្វីលីពីនរូបនេះមានថ្នាក់រៀនត្រឹមត្រូវនឹងគេហើយ បន្ទាប់ពីសម្រេចចិត្តចុះឈ្មោះចូលរៀនសាកលវិទ្យាល័យ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩។

Manny Pacquiao មានអាយុ ៤០ឆ្នាំ បានទម្លាយឱ្យដឹងនៅក្នុងសារបង្ហោះលើ Instagram កាលពីថ្ងៃសុក្រ ម្សិល មិញថា លោកបានចុះឈ្មោះចូលរៀននៅឯសាកលវិទ្យាល័យ Makati ក្នុងទីក្រុងម៉ានីល ដោយជ្រើសរើសយកថ្នាក់ បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រានយោបាយ។

បន្ថែមពីលើនេះ Pacquiao បានលើកឡើង នៅក្នុងសារដដែលនោះដូច្នេះថា៖«មិនត្រូវឈប់រៀននោះទេ ពីព្រោះជីវិត ត្រូវរៀនសូត្ររហូត»។

គួរបញ្ជាក់ថា Pacquiao ដែលជាម្ចាស់ខ្សែក្រវាត់៨ស្ថាប័ន ក៏បានបង្ហាញពីកាតនិស្សិតរបស់ខ្លួនផងដែរ ដោយ​មានឈ្មោះពេញថា Emmanuel D. Pacquiao។ លោកបានចាប់ផ្ដើមអាណត្តិ០៦ឆ្នាំ ជាសមាជិក ព្រឹទ្ធសភាហ្វីលីពីន កាលពីខែមិថុនា ឆ្នាំ២០១៦៕

Loading...