កីឡាផ្សេងៗ

CAMSOC​ កំពុង​ពិនិត្យ​ករណី​សំខាន់ៗ ២ ត្រូវ​អនុវត្ត​នៅ​ក្នុង​ឆមាសទី​២ ឆ្នាំ ​២០២០

ភ្នំពេញ៖ ​ខណៈ​ផែនការ​សកម្មភាព​មួយ​ចំនួន​ត្រូវ​បាន​ជាប់​គាំង និង​ត្រូវ​បាន​ពន្យារពេល​ដោយសារ​វិបត្តិ​កូវីដ ​១៩​ ជា​លក្ខណៈ​សកល​នោះ គណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ ​២០២៣ ហៅ​កាត់​ថា CAMSOC បាន​និង​កំពុង​តែ​ពិនិត្យ​ទៅ​លើ​ករណី​សំខាន់​ធំ​ចំនួន ​២ ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ឆមាសទី​២ ឆ្នាំ ​២០២០ ​នេះ​។ ​ ទី​១៖ ​ពិនិត្យ​វាយ​តម្លៃ​កំណត់​យក​ទីលាន​កីឡា​ប្រភេទ​លើ​ទឹក​ថ្មី​ចំនួន ​៣ ​កន្លែង​បន្ថែម​ទៀត ​​ ទី​២៖ ​ពិនិត្យ​ វាយ​តម្លៃ​ ព្រម​ទាំង​ភ្ជាប់​ទំនាក់ទំនង​ឡើង​វិញ​...

ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ជាប់ៗគ្នាលោកស្រី កែ ឡេង សម្រេចចិត្តលាឈប់ពីអាជីពកីឡាប៉េតង់

ភ្នំពេញ៖ ម្ចាស់មេដាយមាសជើងឯកពិភពលោក៤ជំនាន់ជាប់ៗគ្នា វីរកីឡាការិនី កែ ឡេង បានប្រកាសលាឈប់ពីអាជីពកីឡាប៊ូល និងប៉េតង់កម្ពុជាហើយ ដោយសារបញ្ហាសុខភាពរបស់លោកស្រីមិនអាចទ្រាំទ្រតទៅមុខទៀតបាន។ លោកស្រី កែ ឡេង បន្ថែមទៀតថា ការសម្រេចចិត្តលាឈប់ពីវិស័យកីឡាប៉េតង់នេះ គឺអាស្រ័យដោយស្ថានភាពសុខភាពរបស់លោកស្រីផ្ទាល់ចុះខ្សោយមិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។ ស្ថិតនៅក្នុងវ័យ ៥៧ឆ្នាំ លោកស្រី កែ ឡេង បានអះអាងទៀតថា បច្ចុប្បន្នវ័យកាន់តែចាស់ទៅហើយពុំអាចបន្តការចូលរួមប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិ មេដាយមាស ដូចកាលពីមុនៗទៀតឡើយ ពីព្រោះការត្រៀមចូលរួមប្រកួតម្តងៗ...

មេដាយស៊ីហ្គេម២ជំនាន់ត្រូវបានតំកល់ទុកក្នុងសារមន្ទីរកីឡាកម្ពុជា

ភ្នំពេញៈ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបចំពិធីប្រគល់ និងទទួលមេដាយជ័យលាភីស៊ីហ្គេម ២ជំនាន់ចុងក្រោយ គឺស៊ីហ្គេម លើក​ទី​២៩ ឆ្នាំ២០១៧ នៅម៉ាឡេស៊ី និងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ព្រមទាំងទទួលគ្រឿងឥស្សរិយយស ដើម្បីធ្វើ​សៀវភៅ​ប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជា និងដំកល់ក្នុងសារមន្ទីរកីឡាកម្ពុជា។ ពិធីនេះត្រូវបានធ្វើឡើង​នៅ​សាលប្រ​ជុំនាយក​ដ្ឋាន​​​អប់រំ​កាយ និងកីឡាសិស្សនិស្សិត នៃពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរឡលើកឡើងថា...

ក្រសួងកំពុងបង្កើតនាយកដ្ឋានគ្រប់គ្រងកីឡាថ្មីបន្ថែម

ភ្នំពេញ៖ ​អគ្គនាយកដ្ឋាន​កីឡា​ នៃ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ ​បាន​ទទួល​​រួច​ហើយ​នូវ​អនុក្រឹត្យ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​បង្កើត​ស្ថាប័ន​ជា​នាយកដ្ឋាន​ចំនួន ​២ ​ទៀត ​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កីឡា បន្ថែម​លើ​ស្ថាប័ន​នាយកដ្ឋាន​ចំនួន ​៤​ ដែល​មាន​ស្រាប់​។ នៅ​ក្នុង​អង្គ​ប្រជុំ​បិទ​ទ្វារ​មួយ ​​កាល​ពី​ដើម​សប្តាហ៍​នេះ ​លោក​ ស​ សុខា ​រដ្ឋលេខាធិការ​​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ បាន​​បង្ហើប​​ថា​ នាយកដ្ឋាន​ចំនួន ​២ ​ទៀត​ ដែល​នឹង​ត្រូវ​​បង្កើត​នោះ​...

ខាន់ ជេសា ធ្លាប់ហាត់កីឡា៧ប្រភេទតាំងពីក្មេងទម្រាំចាប់អាជីព jiu-jitsu

កីឡាការិនីកូនខ្មែរកាត់អាមេរិកវ័យទើប ១៨ឆ្នាំ ខាន់ ជេសា (Jessa Khan) ដែលកំពុងមានចំណាប់អារម្មណ៍ពីអ្នកគាំទ្រទាំងប្រជាជនកម្ពុជា និងអ្នកគាំទ្រនៅក្រៅប្រទេសលើទេពកោសល្យពិសេសក្នុងប្រភេទកីឡា ជឺជីតស៊ូ (jiu-jitsu) កាលពីកុមារភាពនាងធ្លាប់ហាត់កីឡារហូតដល់៧ប្រភេទទម្រាំសម្រេចចិត្ដចាប់យកកីឡាជឺជីតស៊ូជាអាជីព។ ក្រោយពីទទួលបានមេដាយមានលំដាប់តំបន់អាស៊ី និងពិភពលោកជាបន្តបន្ទាប់លើការប្រកួតកីឡា ជឺជិតស៊ូ ជេសា បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិជាបន្ដបន្ទាប់។ ក្នុងកិច្ចសម្ភាសន៍ជាមួយ វ៉េបសាយកីឡាល្បី BJJ Heroes ក្នុងខែឧសភា ថ្មីៗនេះ ជេសា បានប្រាប់ថា៖«ខ្ញុំបានដឹងថាកាលនោះខ្ញុំទើបមានអាយុ ១២...

កីឡាប្រណាំងកង់បានចាប់ផ្តើមប្រកួតមុនគេ ដើម្បីអបអរពិធីបុណ្យទន្លេ លើកទី៦ នៅខេត្តបាត់ដំបង

បាត់ដំបង៖ កីឡាប្រណាំងកង់បានចាប់ផ្តើមប្រកួតមុនគេ នៅព្រឹកព្រលឹមថ្ងៃទី១៣ មីនា ឆ្នាំ២០២០ នៅ​មុខសាលាខេត្តបាត់ដំបង ដែលជាថ្ងៃដំបូងនៃពិធីបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ នៅ​ខេត្តបាត់ដំបង។ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងឱ្យដឹងកាលពីព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០​នេះថា មានប្រភេទកីឡាប្រណាំងកង់ ដែលត្រូវបានចាប់ផ្តើមប្រកួតកម្សាន្តមុនគេ ដើម្បីចូល​រួម​អបអរពិធីបុណ្យទន្លេ លើកទី៦...

ពិធីករ​ល្បីឈ្មោះ​របស់កម្មវីប្រដាល់ថៃ «Super Champ» ​បានឆ្លង COVID-19

ពិធីករល្បីឈ្មោះពូកែវោហាស័ព្ទក្នុងកម្មវិធីប្រដាល់របស់ថៃ «Super Champ» គឺលោក Matthew បានប្រកាសក្នុងបណ្តាញទំនាក់ទំនងសង្គមថា លោកបានឆ្លងវីរុស​កូរ៉ូណាប្រភេទថ្មី ឬ COVID-19 និងជូនដំណឹងឲ្យអ្នកដែលធ្លាប់មានទំនាក់ទំនងជាមួយលោកមានការប្រុងប្រយ័ត្ន។ ជាក់ស្តែងតាមសាររយៈសារ Instagram លោក Matthew ផ្ទាល់បានសរសេរថា «វាមិនមែនជារឿងលេងសើចទេ, សម្រាប់អ្នកដែលធ្លាប់មានទំនាក់ទំនងជិតស្និតជាមួយខ្ញុំកាលពីប៉ុន្មានថ្ងៃមុន សូមមានការប្រុងប្រយ័ត្ន ពេលនេះខ្ញុំផ្ទុក COVID-19»។ ជាមួយនឹងការបង្ហោះសារ លើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ ពីសំណាក់លោក Matthew នៅពេលនេះ បានធ្វើឲ្យទស្សនិកជនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាពិសេស...

ខាន់ ចេសា បន្តឈ្នះជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០២០

ភ្នំពេញៈ នេះចាត់ទុកថា ជាមោទនភាពជាតិខ្មែរមួយទៀតហើយ បន្ទាប់ពីវីរកីឡាការិនី ខាន់ ចេសា បាន​យកឈ្នះជើងឯកកីឡាជឺជិតស៊ូប្រចាំទ្វីបអឺរ៉ុប នៅក្នុងឆ្នាំ២០២០នេះ។ យោងតាម Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៦ ខែមករានេះ ខាន់ ចេសា បានបង្ហោះសារពីជ័យជម្នះរបស់ខ្លួន ហើយថែមទាំងថ្លែងអំណរគុណ ដល់អ្នកដែលតែងតែជួយ និងផ្តល់ការគាំទ្រសម្រាប់នាងផងដែរ។ គួរបញ្ជាក់ថា បច្ចុប្បន្ន ខាន់ ចេសា មានវ័យ ១៨ឆ្នាំ ដោយមានឪពុកជាជនជាតិកម្ពុជា...

អូឡាំពិកកម្ពុជាបំផុសស្មារតីឱ្យស្ត្រីចូលរួមក្នុងវិស័យកីឡាឱ្យបានច្រើន

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសឲ្យដឹងនៅក្នុងសន្និសីទសារពត៌មាន នៅព្រឹកថ្ងៃចន្ទនេះថា ខ្លួននឹងរៀបចំទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ និង៤គីឡូម៉ែត្រ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដើម្បីបំផុស្មារតីដល់ ស្ត្រីក្នុងវិស័យកីឡាឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡំាពិកកម្ពុជាមានប្រសាសន៍ថា សម្រាប់ទិវារត់ប្រណាំងនេះ គឹបើកចំហរទាំងបុរស និងស្រ្តី ដែលនៅតែបន្តការចុះឈ្មោះរហូតដល់ថ្ងៃទី២១...

កីឡាការិនី កែ ឡេង ត្រូវបានបំពាក់ឋានន្តរស័ក្តិផ្កាយ២នៅ​ក្រសួង​ការពារ​ជាតិ​

ភ្នំពេញៈ វីរៈកីឡាការិនី កែ ឡេង ដែលជាម្ចាស់មេដាយមាស ជើងឯកពិភពលោក៤ សម័យកាល ហើយ​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​ក្រសួងការពារជាតិ ត្រូវបានរាជរដ្ឋាភិបាល​ដំឡេីងឋានន្តស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយពីរ)។ ពិធីបំពាក់ឋានន្តស័ក្តិ ដល់វីរៈការិនី កែ ឡេង ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំកីឡាស៊ីហ្គេមលើកទី២៣ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបូកសរុបលទ្ធផលការងារកីឡា...