ONE FC ធ្វើនៅ​វៀតណាម​លើក​នេះ​គ្មានប្រភេទ​​គុន​ចម្រុះ​ MMA ទេ

430

កម្មវិធី​ដ៏ធំ​បំផុតនៅអាស៊ី ONE Championship ទើប​តែ​បញ្ចេញ​បញ្ជី​ឈ្មោះ​​កីឡាករ​ទាំង​ ១៤​គូ ដែល​នឹង​រៀបចំ​នៅ​ទីក្រុង​ហូជីមីញ​ ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី ៦ ខែ កញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ។

ONE ជា​ស្ថាប័ន​​ប្រកួត​កីឡា​​គុន​ចម្រុះ​ធំ​ជាង​គេ​នៅ​អាស៊ី ប៉ុន្តែ​សម្រាប់​ការ​ប្រកួតដែលនឹងត្រូវរៀបចំ​នៅ​វៀតណាម​លើក​នេះ​គឺ​គ្មានប្រភេទ​​គុន​ចម្រុះ​ (MMA) នោះទេ មាន​តែ គុនថៃ និង ប្រដាល់សេរី។ ហើយ​សម្រាប់​កម្មវិធី​នេះ​មានការចូលរួមពីកីឡា​ម្ចាស់​ផ្ទះ​វៀតណាម​មាន ​៥​នាក់ ​និងកីឡាករ​ថៃ​មាន ​៦​នាក់។

 ONE: IMMORTAL TRIUMPH

ក្នុងនោះកីឡាករ​ថៃ Nong-O Gaiyanghadao ត្រូវ​ប្រកួតការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ជា​លើក​ពីរ ទល់​នឹង​កីឡាករ​អាល់ហ្សេរី​ Brice Delval ៕

 

Loading...