អបអរ! ថ្ងៃនេះ នី រតនា ចូលរោងមង្គលជាមួយកូនក្រមុំពាណិជ្ជកររូបស្រស់ហើយ

733

ភ្នំពេញៈ ក្រោយ ការ ទន្ទឹង រងចាំ ជាច្រើន ខែ តារាចម្រៀងដែល រះឡើង តាម រយៈ ការ បោះឆ្នោត ពី មហាជន ក្នុង កម្មវិធី Cambodian Idol រដូវកាល ទី ១ នី រតនា គ្រោង ចូល រោងការ នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩ នេះ ហើយ ។

រំលេចពីថ្ងៃពរជ័យនៃពិធីអាពាហ៍ពិពាហា តារាចម្រៀង នី រតនា និង កូនក្រមុំ ស្រស់សោភា នាង ហេង សុវណ្ណ ភក្តិណា ជំនួបថ្ងៃពិសេសនេះ លើបណ្ដាញសង្គម នី រតនា ក៏បានបង្ហើរនូវរូបប៉ុន្មានសន្លឹក តែង ខ្លួន យ៉ាង ស្រស់ សង្ហា ស្លៀកពាក់នៅក្នុងឈុតខ្មែរ បុរាណ និង បុរាណចិន អមដោយទឹកមុខរំភើប និងសប្បាយចិត្តក្រៃលែង។

តាម រយៈ ហ្វេសប៊ុក របស់ ខ្លួន រតនា សរសរ ថា «កម្មវិធីទី ១ សែនកុងម៉ា សូមឲ្យកូនចៅសុខសប្បាយ រក ស៊ី មានបាន Tessa Tessa»។ ជាមួយក្ដីរំភើបងការត្រៀមខ្លួនក្លាយទៅជាកូនកម្លោះ និងក្លាយ ជាស្វាមី ដ៏ល្អសម្រាប់គូដណ្តឹងនៅក្នុងថ្ងៃនេះរបស់ នី រតនា បណ្តាអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាស៊ែរ ក៏ដូចជាធ្វើការខំមិន នៅលើបណ្តាញសង្គមរបស់លោកព្រោងព្រាត ខណៈ ពិធីមង្គលរបស់តារារូបនេះកំពុងតែប្រព្រឹត្តឡើងបណ្តើរៗ។

គួរ បញ្ជាក់ថា មង្គល រវាង តារាចម្រៀង ប្រុស ល្បី ជា រលក ក្រោយ ទ្រនំ ហង្សមាស និង ជា កូន ជំនាន់ ទី ១ ដែល ប្រ សូត ចេញ ពី កម្មវិធី Cambodian Idol និង កូនស្រី ដ៏ ស្រស់ សោភា របស់ ពាណិជ្ជករ មាន ទ្រព្យ ស្តុក ម្នាក់ និង ជា ម្ចាស់ វិទ្យុ មង្គល សុវណ្ណ ក៏ មិន ទាន់ ដឹង ថា តើ មាន ការ រៀបចំ អញ្ជើញ ភ្ញៀវ ប៉ុន្មាន តុ ហើយ តារា ចម្រៀង ប្រុស នឹង មាន អ្វី ជា កាដូ អ្វី សម្រាប់ ជូន ដល់ អនាគត ភរិយា ស្រស់ សោភា កញ្ញា ហេង សុវណ្ណ ភក្តិណា នៅ ថ្ងៃ ពិសេស នោះ ផង ដែរ

លោក នី រតនា គ្រាន់ តែ បន្ទរ ថា៖ «ដោយសារ ពេលវេលា ហាក់ ដូចជា នៅ យូរ គួរសម នោះ ទើប រឿង សម្រេច រៀបចំ អញ្ជើញ ភ្ញៀវ ចំនួន ប៉ុន្មាន តុ និង ទិញ កាដូ អ្វី ជូន គាត់ នៅ ថ្ងៃ ពិសេស ខ្ញុំ គិត ថា ពុំទាន់ ដឹង នៅ ឡើយ តែ អាច នឹង គិតគូរ នា ពេល ឆាប់ៗ នេះ ផង ដែរ»៕

Loading...