ម៉ុងហ្គោលី នឹងបង្កើតប្រវត្តិសាស្ត្រថ្មីជាមួយជាមួយ​កម្ពុជា​នៅ​ខែ​ក្រោយ​នេះ​

397

ភ្នំពេញ៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ុងហ្គោលី ​នឹង​មក​មិត្តភាពអន្តរជាតិកម្ដោសាច់ដុំ នាពាក់កណ្ដាលខែវិច្ឆិកា ខាងមុខជាមួយ​ក្រុម​គោ​ព្រៃ​កម្ពុជា ​នៅ​ថ្ងៃ​ទី​​ ១៤​ខែ​វិច្ឆិកា​ឆ្នាំ ២០១៩​ ខាង​មុខ​នេះ។

ការ​ប្រកួត​នេះគឺ​ដើម្បី​កម្ដៅ​សាច់​ដុំ​មុន​ កម្ពុជា​ ចេញ​ទៅ​ប្រកួត​ជាមួយ​ក្រុម​ ហុងកុង​ នៅ​ថ្ងៃ​ទី ១៩ ​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ស្របពេលដែល ម៉ុងហ្គោលី យកការប្រកួតនេះត្រៀមប៉ះ មីយ៉ាន់ម៉ា នៅថ្ងៃជាមួយគ្នា។

ហើយការប្រកួតនេះផងដែរ ត្រូវបានចាត់ទុកថាជាការបង្កើតប្រវត្តិសាស្ត្រថ្មីរវាងប្រទេសទាំងពីរលើវាលស្មៅបាល់ទាត់ ដ្បិតចាប់តាំងពីបានបង្កើតសហព័ន្ធរៀងៗខ្លនមក (កម្ពុជា ១៩៣៣) និង ( ម៉ុងហ្គោលី​ ១៩៥៩) ក្រុមទាំងពីរមិនដែលជួប ប្រកួតគ្នាទាល់តែសោះទាំងប្រកួតផ្លូវការ និងក្រៅផ្លូវការ។

ចំពោះការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នាពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦:៣០ នាទីល្ងាច ដោយស្ថានីយទូរទស្សន៍ BTV News នឹងធ្វើការផ្សាយផ្ទាល់ផងដែរ៕

Loading...