ចំណាប់អារម្មណ៍របស់គ្រូបង្វឹកក្រុមហុងកុងមុនប៉ះកម្ពុជានៅស្អែកនេះ

784

MIXU PAATELAINEN

ភ្នំពេញ៖ តាមរយៈកិច្ចសំភាសក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅស្អែក​ នៃពាន FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 2 នៅរសៀលនេះ គ្រូបង្វឹកក្រុមហុងកុង​ លោក MIXU PAATELAINEN មានចំណាប់អារម្មណ៍ថា៖

  • ការរៀបចំរបស់យើងគឺមិនមានបញ្ហាអ្វីទេ ប៉ុន្តែកីឡាករមួយចំនួនមានរបួស ហើយយើងបានផ្លាស់ប្ដូរកីឡាករមួយចំនួន ហើយកីឡាករទាំងអស់កំពុងតែផ្តោតសំខាន់ទៅលើការប្រកួតនៅថ្ងៃស្អែក។
  • កម្ពុជាគឺជាក្រុមមួយដែលមានសមត្ថភាព និងរៀបចំខ្លួនបានល្អ ដែលធ្វើឱ្យកម្ពុជាមានប្រព័ន្ធលេងមួយ ដែលគួរឱ្យកត់សំគាល់ ហើយយើងគិតថាវាគឺជាការប្រកួតមួយដែលធំ និងទាក់ទាញ។
  • ពួកយើងនឹងប្រឹងស្វែងរកគ្រាប់បាល់ឱ្យបានច្រើនតាម​លទ្ធភាពដែលអាចធ្វើបាន និងព្យាយាមការពារក្រុម កម្ពុជាមិនឱ្យរកគ្រាប់បាល់មកលើក្រុមរបស់យើង៕

Loading...