បាល់ទាត់លីគកំពូលកម្ពុជា ជុំទី២ ចែកជាពីរក្រុមដើម្បីពង្រួញពេលវេលា

115
ភ្នំពេញ៖ ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា រដូវកាល ២០២០បានចែកចេញជាពីរក្រុម សម្រាប់ការប្រកួតជុំទី២ ដើម្បីពង្រួញពេលវេលា ដោយសារវិបត្តិជាសកលនៃជំងឺកូវីដ១៩។
គណៈកម្មការជាតិបាល់ទាត់ជាតិកម្ពុជា CNCC បានរៀបចំកម្មវិធីចាប់ឆ្នោតជ្រើសរើសគូប្រកួត នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រោយបញ្ចប់ការប្រកួតជើងទី១ ដោយ៧ក្រុមពីលេខ៧ដល់លេខ១៣ត្រូវប្រកួតធម្មតាសម្រាប់ក្រុមទី២ ខណៈក្រុមទី១ គឺក្រុមលេខ១ដល់លេខ៦លើកំពូលតារាង ដូចជាបឹងកេត ព្រះខ័នរាជស្វាយរៀង វិសាខា កងយោធពលខេមរភូមិន្ទ ភ្នំពេញក្រោន និងក្រុមណាហ្គាវើលត្រូវបន្តប្រកួតប្រជែងដណ្តើមម្ចាស់ជើងឯក។
ចំពោះក្រុមទី២ ដែលឈរនៅបាតតារាង១ក្រុមនឹងត្រូវទម្លាក់ទៅក្រុមលីគទី២។ សម្រាប់ការប្រកួតជុំទី២ សប្តាហ៍ទី១៤នឹងត្រូវចាប់ផ្តើមពីថ្ងៃទី៥-៦ ខែកញ្ញា ដោយមាន៦ប្រកួត ក្នុងនោះក្រុមទី១ ប្រជែងជើងឯកមាន៣ប្រកួត ដែលជាការប៉ះគ្នារវាងក្រុមកងយោធពលខេមរភូមិន្ទប៉ះជាមួយណាហ្គាវើល ព្រះខ័នរាជស្វាយរៀងប៉ះជាមួយភ្នំពេញក្រោន ខណៈវិសាខានឹងប្រជែងជាមួយក្រុម បឹងកេត។ គ្រប់ការប្រកួតទាំងអស់គ្រោងនឹងបញ្ចប់នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០៕

Loading...