Messi​ បង្កើត​កំណត់​ត្រា​ថ្មី​​នៅ UEFA Champions League

404

ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi​ បាន​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​ស៊ុត​បញ្ចូល​ទី ១៥​ប្រកួត​ជាប់​គ្នា​នៅ​ក្រប​ខណ្ឌ UEFA Champions League បន្ទាប់ពី​ស៊ុត​បាន​ ១​គ្រាប់​ក្នុង​ជំនួបរវាង Barcelona និង Slavia Prague ដោយយកឈ្នះក្នុងលទ្ធផល ២ ទល់នឹង ១ នៅ​ទឹកដីរបស់ Slavia Prague​។

​​មួយ​គ្រាប់​នេះ ធ្វើបាន​តាំងពី​នាទី​ទី​ ៣ តែ​ក្រុម​ម្ចាស់ផ្ទះ​ក៏​តាម​ស្មើ​វិញ​នៅ​ដើម​វគ្គ​ទី​ ២ នាទី​ទី​ ៥០ ​។ ​តែ​ការ​នាំមុខ​នេះ​បានតែ ៧​ នាទី​ ប៉ុណ្ណោះ​ ​ខ្សែ​ការពាររបស់ Slavia Prague ធ្វើឲ្យភ្លាត់​ចូល​ទី​ខ្លួនឯង​ និង​បាន​ក្លាយ​ជា​គ្រាប់​ជ័យជំនះ​សំរាប់ Barcelona តែ​ម្តង​។ ៣ ​ពិន្ទុ​នេះ​ ធ្វើ​អោយក្រុមអ្នកមានបុណ្យ Barcelona ឈរ​កំពូល​តារាង​មាន ៧​ ពិន្ទុ ខណៈ​ក្រុម​លេខ ​២ គឺ Inter Milan ​មាន ៤​ ពិន្ទុ​ Dortmund មាន ៤ ពិន្ទុ​ដែរ​តែ​ឈរ​លេខ ៣ ឯ Slavia Prague បាត​តារាង​មាន ១ពិន្ទុ​ ក្នុង​ពូ​ល F នេះ៕

 

Loading...