Messi ត្រឡប់មកហ្វឹកហាត់វិញហើយ ក្រោយបរាជ័យក្នុងការចាកចេញពី Barcelona

71

កីឡាករ Lionel Messi បានវិលត្រឡប់មកហ្វឹកហាត់វិញហើយនៅដេីមសប្តាហ៍នេះ បន្ទាប់ពីបរាជ័យក្នុងការចាកចេញពីក្លិបនៅតំបន់ Catalan មួយនេះ។

កីឡាករមានវ័យ ៣៣ឆ្នាំរូបនេះ បានដាក់សំណើរផ្ទេរចេញពីក្លិបអ្នកមានបុណ្យ FC Barcelona កាលពីថ្ងៃទី ២៥ ខែសីហា ប៉ុន្តែកាលពីថ្ងៃសុក្រសប្តាហ៍មុនគាត់បានបញ្ជាក់ថា នឹងបន្តលេងនៅ ទឹកដី Camp Nou ទៀត ពីព្រោះវាមិនអាចទៅរួចទេសម្រាប់ក្រុមណាមួយក្នុងការទិញខ្សែប្រយុទ្ធ អាហ្សង់ទីននេះចេញពី Barcelona ។

នេះជាថ្ងៃដំបូងដែល Lionel Messi បានមកហ្វឹកហាត់នៅក្លិប ចាប់តាំងពីការមកដល់របស់ អ្នកចាត់ការថ្មី លោក Ronald Koeman សញ្ជាតិហូឡង់។

ក្រុម Barcelona នឹងចាប់ផ្តើមយុទ្ធនាការ LaLiga រដូវកាលថ្មីឆ្នាំ ២០២០-២១ របស់ពួកគេទល់នឹង Villarreal នៅថ្ងៃទី ២៧ ខែកញ្ញា៕

Loading...