ដល់ម៉ោង Pacquiao ឡើងការពារខ្សែក្រវាត់ WBA ជាមួយជើងខ្លាំងអាមេរិក Adrien Broner

606

កីឡាករប្រដាល់សកល Manny Pacquiao នឹងឡើងសង្វៀនព្រឹកថ្ងៃអាទិត្យ ដើម្បី ការពារ ខ្សែ ក្រ វាត់ទម្ងន់ មធ្យម ពិភពលោក WBA ដោយប៉ះជើងខ្លាំងអាមេរិក Adrienne Broner ទី២០ ខែមករា នេះ ចាប់ ពីម៉ោង ១០-១២ ព្រឹក តាមរយៈ កញ្ច ក់ទូរទស្សន៍ CTN CNC និង My TV  ។

ក្នុងជំនួបលើកទី១ រវាងជើងខ្លាំងទាំងពីរនេះ នឹងធ្វើឡើងនៅសង្វៀន MGM Grand Garden Arena ស្ថិត ក្នុង ទីក្រុង Las Vegas រដ្ឋ Naveda សហរដ្ឋអាមេរិក ជាទីដែល Pac Man ធ្លាប់ចាញ់ Floyd Mayweather ដោយ ពិន្ទុមិនឯកច្ឆ័ន្ទ និងចម្រូងចម្រាសបំផុតកាលឆ្នាំ២០១៥ ។

នេះក៏ជាលើកទី១ ផងដែរ ដែល Manny Pacquiao ឡើងការពារខ្សែក្រវាត់ WBA គិតចាប់ តាំង ពីដណ្តើម បាន ពីកី ឡាករ អាហ្សង់ទីន Lucas Mattysse ក្នុងខែកក្កដា ឆ្នាំ២០១៨ ដោយសន្លប់ក្នុងទឹកទី៧ ។

គូដណ្តើមខ្សែក្រវាត់រវាង Manny Pacquiao ប៉ះកីឡាករវ័យ ២៩ឆ្នាំ Adrien Broner អាច ចាប់ ផ្តើម នៅ ចន្លោះ ម៉ោង ១០-១២ ព្រឹកដែលជាគូឯកចុងក្រោយគេ ៕

Loading...