Man United ចុះហត្ថលេខានាំយកកីឡាករថ្មី ៤នាក់ទៀត នៅថ្ងៃបិទបញ្ចប់រដូវកាលដោះដូរកីឡាករ

90

Man Utd sign four new members at transfer window

ក្រុមបិសាចក្រហម Manchester United របស់អង់គ្លេស បានចុះហត្ថលេខានាំយកកីឡាករថ្មី ៤ នាក់ទៀត រួមមាន Edinson Cavani, Telles, Pellistri និង Diallo នៅថ្ងៃបិទបញ្ចប់រដូវកាលដោះដូរកីឡាករប្រចាំឆ្នាំ ២០២០ នេះ។

តាមរយៈព័ត៌មានពី BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី ៦ ខែតុលា ឆ្នាំ ២០២០ នេះបានឲ្យដឹងថា បិសាចក្រហមបានផ្តល់កិច្ចសន្យារយៈពេល ២ឆ្នាំដល់កីឡាករវ័យ ៣៣ឆ្នាំសញ្ជាតិអ៊ុយរ៉ាហ្គាយ Cavani ជាមួយនឹងប្រាក់ពលកម្ម ២១ម៉ឹនផោនផងដែរ ក្នុង ១ សប្តាហ៍ ក្រោយចាកចេញពីក្លិបបារាំង Paris Saint-Germain ដោយគ្មានតម្លៃខ្លួន។

នេះមានន័យថា Cavani នឹងប្រឈមមុខទល់នឹងអតីតក្លិបចាស់របស់គេ PSG លេងនៅ UEFA Champions League រដូវកាលនេះ បន្ទាប់ពីចាប់ឆ្នោតស្ថិតក្នុងពូល H ជាមួយគ្នា ក្រោយខកខានជួបគ្នាតែ ២ឆ្នាំប៉ុណ្ណោះ។

មួយវិញទៀត Cavani ជាខ្សែប្រយុទ្ធ ១រូប ដែលជួយឲ្យ PSG ឈ្នះជើងឯក Ligue1 បាន ៦ដង ក្រោយចូលរួមជាមួយលីគបារាំងមួយនេះក្នុងឆ្នាំ ២០១៣ ដែលផ្ទេរចេញពីក្លិប Napoli របស់អ៉ីតាលី។

បន្ថែមលើនេះ ក្រុមរបស់លោក Ole ក៏បានចុះកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយខ្សែការពារស្លាបឆ្វេង Alex Telles ក្នុងតម្លៃ ១៥លានអឺរ៉ូពីក្លិប FC Porto និង ៩លានផោនផ្សេងទៀតទៅលើខ្សែបម្រើស្លាប Facumdo Pellistri ដែលមានវ័យទើបតែ ១៨ឆ្នាំ និងតម្លៃផ្ទេរ ២១លានអឺរ៉ូទៀតទៅលើកីឡាករ Daillo គម្រប់បាន ៥នាក់នារដូវក្តៅនេះ ក្រោយការមកដល់របស់ Donny van de Beek ពីក្លិប Ajax របស់ហូឡង់៕

Loading...