Luis Suarez យល់ទៅចូលរួមជាមួយនឹងក្លិប Juventus

92

ខ្សែប្រយុទ្ធ​របស់ក្លិប Barcelona កីឡាករ Luis Suarez បានព្រមព្រៀងទៅចូលរួមជាមួយក្លិប Juventus នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CGTN នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។

​កីឡាករវ័យ ៣៣ឆ្នាំរូបនេះ នឹងផ្ទេរទៅក្នុងក្លិបបាល់ទាត់សេរី A របស់អ៊ីតាលី ដោយឥតគិតថ្លៃ ឬក៏អាចបង់ថ្លៃឈ្នួល ប្រសិនបើកីឡាកររូបនេះ អាចចរចារដើម្បីចាកចេញពីក្លិបយក្ស Barcelona របស់អេស្ប៉ាញ។

Suarez បានចាកចេញពីក្លិប Liverpool ហើយបានចូលរួមនៅក្លិប Barcelona ក្នុងតម្លៃខ្លួន ៧៤ លានផោន (ជាង ៩៨ លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ ២០១៤ ហើយបានក្លាយជាកីឡាករ ដែលរកបានគ្រាប់បាល់ បានច្រើនជាងគេបំផុតលំដាប់ទី២ របស់ក្លិប Barcelona នៅក្នុងការប្រកួតរដូវកាលមុន ឈរនៅពីក្រោយប្រធានក្រុម គឺកីឡាករ Messi។

សូមបញ្ជាក់ថា ​Suarez ​បានរកគ្រាប់បាល់១៩៨គ្រាប់ នៅក្នុងការប្រកួត២៨៣លើក ឲ្យក្លិប Barcelona៕

Loading...