ជង្គង់ពិឃាត នី​ សុភី​ ត្រូវប៉ះអ្នកប្រដាល់មុខតាន់ កងមឿងឆាង ​​រសៀលនេះ​

593

កីឡាករលំដាប់កំពូលកម្ពុជា ​របស់ក្លឹប​សាលវ័ន្ត​កីឡា​ នី​ សុភី​ ដែលគេស្គាល់ថា ឡុង សុភី និងមាមហាជនបានដាក់រហស្សមានថា “អ្នកលេងជង្គង់ពិឃាតគុនខ្មែរ” នឹង​មានវត្តមាននៅរសៀលថ្ងៃសៅរនេះ ដើម្បី​ស្វាគមន៍​អ្នក​លេង​គុន​ថៃ​​ កងមឿងឆាង​។​

បើទោះបី​ជា​ នី​ សុភី​ មាន​វ័យ​ច្រើន​បន្តិចក៏​ដោយ​ ប៉ុន្តែ​សមត្ថភាព​ប្រកួត​នៅតែរក្សាបានល្អ និងអាច​បន្ត​ការ​ប្រកួត​ដល់​បច្ចុប្បន្ន​នេះ​ ហើយ​នៅ​តែ​ក្ដោប​ឱកាស​បាន​គ្រប់​សង្វៀន​នៅ​កម្ពុជា។​ គូសបញ្ជាក់ថា រូបគេទើបតែចប់​ភារកិច្ច​នៅ​សង្វៀន​បាយ័ន​ កាល​ពី​ សប្ដាហ៍មុន​ ឥលូវនេះនឹងត្រូវ​តតាំង​ជា​មួយ​ជើង​ខ្លាំង​ថៃ​ម្នាក់​ទៀត​ហើយ​នៅ​សង្វៀន​ CNC​ ម៉ោង​ ២ រសៀល​នេះ។​

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ប្រដាល់​ថ្ងៃ​សៅរ៍​ ទី ៦​ ខែ​មេសា​ ឆ្នាំ​ ២០១៩​ នេះ​ CNC​ មាន ​២ កម្មវិធី​ ចាប់​ពី​ម៉ោង​ ២ រសៀល​ និង​ម៉ោង​ ៥,៥០​ នាទី​ល្ងាច៕​

វីដេអូ ឡុង សុភី ប្រកួតជាមួយ ឃុនក្រុងថេប (ថៃ) ថ្ងៃទី ២៩ មីនា ២០១៩ កន្លងទៅ៖

Loading...