Loma កីឡាការីនីប្រដាល់ក្នុងទ្រុងថៃក្រោយចុះកុងត្រាជាមួយ UFC នឹងឡើងសង្វៀន MMA ខែក្រោយ

425
Loma Lookboonmee will make her UFC debut in Singapore. Photo: Hip Santayanon.
Loma Lookboonmee will make her UFC debut in Singapore. Photo: Hip Santayanon.

កីឡាការីនីប្រដាល់ក្នុងទ្រុងល្បីថៃ Loma Lookboonmee បានបង្កើតទំព័រប្រវត្ដិសាស្រ្ដថ្មីរបស់ខ្លួនដោយបានចុះកុងត្រាជាមួយ UFC និងបន្ដឡើងសង្វៀន MMA លើទឹកដីសិង្ហបុរីនៅថ្ងៃទី២៦ ខែតុលា ខាងមុខនេះ។

កីឡាការីនីប្រដាល់ក្នុងទ្រុងវ័យ២៣ឆ្នាំរូបនេះ មានដើមចមមកពីក្លឹប Buriram ហើយការប្រកាត់លំដាប់ UFC នាខែតុលាខាងមុខនេះ គឺជាការប្រកួតដំបូងក្នុងឆាកជីវិតរបស់នាង។

តាមរយៈបណ្ដាញសង្គម Instagram Loma បានសរសេរថា៖«ខ្ញុំពិតជារំភើបណាស់ ដែលខ្ញុំត្រូវបានជ្រើរើសក្នុងការប្រកួតនៅ UFC នាខែតុលាខាងមុខនេះ។ វាគឺជាការផ្លាស់ប្ដូរមួយទៀតនៃវិថីប្រដាល់ក្នុងទ្រុងរបស់ខ្ញុំ»។

Loma Lookboonmee will make her UFC debut in Singapore. Photo: Hip Santayanon.
After blazing a trail in Muay Thai, Loma is breaking new ground in MMA.

នាងបន្ដថស៖«ដំបូងខ្ញុំសូមអរគុណដល់ Shannon និង Invicta ចំពោះការបង្កើតឱកាសសម្រាប់ការប្រកួតក្នុងទ្រុងកម្រិត MMA នេះដល់រូបខ្ញុំ។ ខ្ញុំនឹងមិនអាចឈានដល់កម្រិតនេះបានទេ បើគ្មានការជួយជ្រោមជ្រែងពីពួកគាត់»។

គួររបញ្ជាក់ថា Loma ធ្លាប់មានបទពិសោធន៍ប្រដាល់ក្នុងទ្រុង ជាង៣០០លើកនៅក្នុងការប្រកួត Muay Thai។ ក្នុងការប្រកួតក្នុងប្រទេសថៃ នាងបានបង្កើតប្រវត្ដិអច្ចារ្យនៃជ័យជម្នះជាច្រើនឡើកចំពោះការប្រកួតរបស់នាង៕

ប្រភព៖ asiamma

Loading...