ច្បាស់ការណ៍ហើយ! ​​ចង់​បាន Messi ​ត្រូវ​បង់​ប្រាក់​៧០០​លាន​អឺរ៉ូ​ដើម្បី​ផ្ដាច់​កុងត្រា​

360

​ក្របខណ្ឌ ​La Liga ​បាន​ចេញសេចក្តីប្រកាស់មួយថា Lionel Messi ​មិន​អាច​ចាកចេញ​ពី​ក្រុម Barcelona ​ដោយ​ប្រើ​សិទ្ធិ​ពិសេស​របស់​ខ្លួន​បាន​នោះ​ទេ ​ក្រុម​ណា​ចង់​បាន​ត្រូវ​បង់ ៧០០​លាន​អឺរ៉ូ ដើម្បីផ្ដាច់​កុងត្រា​។

​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ​Messi ​បានបដិសេដ​មិន​ទៅ​ធ្វើ​តេស្ដ​មេរោគ Covid-19 ​ដើម្បី​ចូល​ហាត់​ជាមួយ​សមាជិក​ក្រុម​នោះ​ទេ។ ​រូបគេ​នៅ​តែ​រក្សា​ចិត្ត​ដើម្បី​ចង់​ចាកចេញ​ពី​ Barcelona ឱ្យ​បាន​នៅ​រដូវ​កាល​នេះ​។ ​ការ​ចាកចេញ​នោះ​ដែរ ​រូបគេ​ចង់​ប្រើ​សិទ្ធិ​ដើរ​ចេញ​ដោយ​មិន​គិត​តម្លៃ​ខ្លួន​តែ​ម្ដង ដែល​មាន​ក្នុង​កុងត្រា​ជាមួយ​ក្រុម​ទោះ​នៅ​សល់​កុងត្រា ​១​ឆ្នាំ​ទៀត​ក៏​ដោយ។

The 700m euros (£624m) release clause in Lionel Messi's Barcelona contract is still valid, La Liga has said.
The 700m euros (£624m) release clause in Lionel Messi’s Barcelona contract is still valid, La Liga has said.

​តែ​បើ​តាម​ក្របខណ្ឌ La Liga ​ចេញ​មក​បញ្ជាក់ Messi មិន​អាច​ប្រើ​សិទ្ធិ​ពិសេស​នោះ​បាន​ឡើយ។ ​ដោយ​នេះ​មាន​ន័យ​ថា ​ក្លឹបណា​ចង់​បាន​រូបគេ​ត្រូវ​បង់​ប្រាក់ ​៧០០​លាន​អឺរ៉ូ​ ដើម្បី​ផ្ដាច់​កុងត្រា ១​ឆ្នាំ​របស់​គេ​សិន​ទើប​អាច​យក​ទៅ​បាន​៕

Loading...