ច្បាស់ហើយ! Messi បន្តរួមរស់ជាមួយ Barcelona ដដែល

106
Eric Verhoeven | Soccrates | Getty Images

កីឡាករបាល់ទាត់ដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក Lionel Messi នឹងនៅតែលេងឲ្យក្លិប Barcelona របស់អេស្ប៉ាញដដែល សម្រាប់រដូវកាលក្រោយ បើទោះបីជាមានការផ្លាស់ប្តូរតួនាទី នៅក្នុងការលេងក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់ Skysports កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

កីឡាករវ័យ ៣៣ឆ្នាំ សញ្ជាតិអាហ្ស៊ង់ទីនរូបនេះ បានលើកឡើងថា លោកនឹងនៅតែលេងឲ្យក្លិប Barcelona សម្រាប់រដូវកាលក្រោយ បន្ទាប់ពីមានព័ត៌មានជាច្រើន បានចេញផ្សាយព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលជាបន្តបន្ទាប់ ស្តីពីអនាគតរបស់កីឡាកររូបនេះ នៅក្នុងវិស័យកីឡាបាល់ទាត់៕

Loading...