ជីវិត-សង្គម ❯

កីឡាការ៉ាតេ មិនប្រកាន់អាយុ ភេទ ជាតិសាសន៍ ឬសាសនាអ្វីឡើយ

ព្រឹទ្ធចារ្យកីឡាការ៉ាតេកម្ពុជា លោក ឡាច ចាន់តារា បានអះអាងថា កីឡាការ៉ាតេដូ មិនប្រកាន់អាយុ ភេទ ជាតិសាសន៍ ឬសាសនាអ្វីឡើយ។ ព្រឹទ្ធាចារ្យខ្សែក្រវ៉ាត់ខ្មៅ ៨ដាន់ឋានៈជាឧត្តមសេនីយ័ត្រី និងជាអនុប្រធានអយការតុលាការយោធា បានថ្លែងបែបនេះ គឺក្នុងពេលដែលលោកកំពុងដឹកនាំការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ១នៅក្នុងមជ្ឈមណ្ឌលកីឡានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកថា ការ៉ាតេជាប្រភេទកីឡាប្រយុទ្ធដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយមនុស្ស គ្រប់ជាតិសាសន៍ និង គ្រប់វ័យ ពិសេសមនុស្សស្រីប្រសិនបើបានហ្វឹកហាត់ការ៉ាតេគឺពិតជាល្អបំផុត ព្រោះក្រៅពីធ្វើឲ្យមានសុខភាពល្អ គឺគាត់នឹងមានស្មារតីរឹងប៉ឹង ក្លាហាន និង មានសមត្ថភាពអាចជួយខ្លួនឯង...

អាជ្ញាធរខេត្តកែបសម្របសម្រួលជាមួយភាគីវៀតណាមយកប្រជានេសាទ២៥នាក់​មកវិញ

កែបៈ តាមរយៈ​ការ​សម្របសម្រួលគ្នារវាងអាជ្ញាធរខេត្តកែបជាមួយភាគីរៀតណាម  កាល​ពី​ថ្ងៃទី២៩ ខែតុលានេះ ប្រជា នេ​សាទ​ចំនួន ២៥នាក់​ បានត្រឡប់មកដល់ទឹកដីរបស់ខ្លួនវិញដោយសុវត្ថិភាព ក្រោយពីភាគីវៀតណាមបាន​ឃាត់ខ្លួន ដោយសារចូលទៅនេ​សាទ​ដោយខុសច្បាប់ក្នុងព្រំដែនទឹករបស់ប្រទេសវៀតណាម នៅ​ចំណុចកោះថាស កោះត្រល់ (ភូកុក) កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ ទូកនេសាទប្រជានេសាទចំនួន ៥ គ្រឿង ផ្ទុកមនុស្សចំនួន២៥នាក់ បានត្រឡប់មកដល់ទឹកដីរបស់ខ្លួនវិញ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ ដោយភាគីវៀតណាម...

រដ្ឋ​បាល​ខេត្តកែបដាក់ឱសានវាទឲ្យអាជីវកររុះរើតូបលក់ដូរនៅតាមឆ្នេរចេញត្រឹម​​មុន​ថ្ងៃទី១៥ ខែវិច្ឆិកា​ឆ្នាំ​នេះ

កែបៈ សំណង់តូបធ្វើអាជីវកម្មលក់ដូ របស់ប្រជាពលរដ្ឋតាមបណ្តោយឆ្នេរសមុទ្រ ខេត្ដកែប ត្រូវបានអាជ្ញាធរបញ្ជាឲ្យរុះរើចេញឲ្យជាបន្ទាន់មុនថ្ងៃទី១៥ ខែវិច្ឆិកាខាង​មុខនេះ​។ នេះបើយោង​តាម​ការ​ដាក់​បទ​បញ្ជារបស់​លោក​អភិថ្មី​នៃ​បាល​ខេត្ដនេះ​។ ​ យ៉ាងណាក៍ដោយវិធានការនេះត្រូវបានគេមើលឃើញថា ទំនងជាអណត្តិថ្មីក្នុងការគ្រប់គ្រងរបស់លោក សោម ពិសិដ្ឋជាអភិបាលខេត្ត ទើបតែឡើងកាន់តំណែងថ្មីក្នុងរយៈពេលខ្លីចង់ធ្វើអ្វីម៉្យាងឲ្យលេចមុខ ខណៈប្រភពពីខេត្តទម្លាយឲ្យដឹងថាសេចក្តីសម្រេចបែបនេះអាច​នឹងប៉ះពាល់ដល់​ជីវភាពប្រជាពលរដ្ឋដែល​ប្រក​របរ​លក់ដូរនៅទីតាំង​នេះជាច្រើន​ឆ្នាំ​មក​ហើយ​នោះ​។ ប្រភពពីខេត្តដដែល​បញ្ជាក់ថា​ បទ​បញ្ជា​បន្ថែម​របស់​លោក​អភិបាល​ខេត្ដ​នេះ ក្រោយ​ពី​រដ្ឋ​បាល​ខេត្ដ​ធ្លាប់​បាន​ប្រកាសឲ្យក្រុម​អាជីវករ​នៅទីនោះ រុះរើចេញជាច្រើនលើកដើម្បីថែរក្សាបរិស្ថាន និងសោភ័ណ្ឌភាពឆ្នេរសមុទ្រនោះ។ ដូច្នេះ​ អាជ្ញាធរខេត្តកែបបានសម្រេចដាក់ឱសានវាទឲ្យអាជីវករទាំងនោះរុះរើចេញឲ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិការឆ្នាំ២០២០ជាកំហិតពោលគឺក្រោយថ្ងៃឈប់សម្រាកអបអរសាទរព្រះរាជពិធីគ្រប់គ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្របច្ចប្បន្ននិងពិធីបុណ្យអំទូក បណ្តតប្រទីប អកអំបុក និងសំពះព្រះខែ។ លោកសោមពិសិដ្ឋអភិបាលខេត្តកែបបានកោះហៅអាជីវករដែលមានទីតាំងលក់ដូរតាមបណ្តោយឆ្នេរសមុទ្រកែប មកជួបប្រជុំជាមួយមន្ត្រីអាជ្ញាធរនារសៀលថ្ងៃទី២៨ខែតុលា...

អ្នកប្រដាល់កូនភ្លោះចាប់អាជីពឡើងសង្វៀនរកប្រាក់រៀនបានបរិញ្ញាបត្រ

អ្នក​ប្រដាល់​មិន​តិច​ទេ​ក្នុង​សម័យ​បច្ចុប្បន្ន​​ដែល​ចំណាយ​ពេល​វេលា​ទៅ​ហ្វឹក​ហាត់​ឡើង​ប្រ​ដាល់​ដើម្បី​យក​កំរៃ​ថវិកា​ទ្រ​ទ្រង់​ជីវភាព​គ្រួសារ​និង​បន្ត​ការ​សិក្សា​។​ បន្ថែម​ពី​លើ​នេះ​អ្នក​ប្រដាល់​មួយ​ចំនួន​ក៍​ប្រឹង​ប្រែង​តស៊ូ​រៀន​សូត្រ​បញ្ចប់​បរិញ្ញាបត្រ​ក៍​មាន​មិន​តិច​ដែរ​ខណៈ​ការ​ប្រឹង​ប្រែង​ទ្រ​ទ្រង់​ជីវភាព​បន្ត​ការ​រៀន​សូត្រ​បាន​កំរៃ​មក​ពី​ឡើង​សង្វៀន​ប្រ​កួត​នេះ​តែ​ម្តង​។​ អ្នក​ប្រ​ដាល់​ឆ្នើម​ល្បី​ល្បាញ​ក្នុង​កម្រិត​មធ្យម​ពីរ​អ្នក​បង​ប្អូន​ជា​កូន​ភ្លោះ​កីឡាករ​ឈ្មោះ​ សយ ​សុខ​ និង​ សយ​សី​ នៃ​ក្លិប​វិបុល​ពោធិ​សែន​ជ័យ​បាន​សាង​បាន​នូវ​ស្នាដៃ​អាច​ចាត់​ទុក​ជា​គំរូ​សម្រាប់​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​។​អ្នក​ប្រដាល់​ដែល​មាន​មុខ​និង​រូប​រាង​ដូច​គ្នា​ជា​បង​ប្អូន​ភ្លោះ​​មាន​ជីវភាព​ក្រី​ក្រ​បំផុត​បាន​ចាប់​យក​មុខ​របរ​ជា​កីឡាករ​ប្រយុទ្ធ​ឡើង​ប្រ​កួត​រក​លុយ​ដើម្បី​បាន​រៀន​រហូត​បាន​រហូត​បញ្ចាប់​បរិញ្ញា​បត្រ​។​ចំណុច​ល្អ​ពិសេស​របស់​កីឡាករ​កូន​ភ្លោះ​នេះ​មាន​ឈ្មោះ​ល្បី​លើ​សង្វៀន​ប្រ​កួត​និង​រៀន​បាន​ខ្ពស់​ផង​ដែរ​ហើយ​បាន​ចាត់​ទុក​ថា​ការ​តស៊ូ​លំបាក​ក្នុង​ពិភព​កីឡា​ប្រដាល់​គុន​ខ្មែរ​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​គួរ​ជា​ទី​ពេញ​ចិត្ត​។​ នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ភ្នំពេញ​ប៉ុស្តិ៍​ថ្មី​ៗ​នេះ​ សយ​ សុខ ​និង​សយ​ សី​ ជា​កូន​កសិករ​មាន​ជីវភាព​គ្រួសារ​ក្រី​ក្រ​ដែល​មាន​បង​ប្អូន​ច្រើន​ដល់​ទៅ ​៧​នាក់​ក្ នុង​នោះ​មាន​តែ​កូន​ទី​៥​ជា​កូន​ភ្លោះ​នេះ​ហើយ​ដែល​ហក់​ចូល​ក្នុង​ពិភព​ប្រដាល់​ដើម្បី​រក​ប្រាក់​ជួយ​គ្រួសារ​បាន​ផង​និង​រៀន​បាន​ចប់​កម្រិត​បរិញ្ញាបត្រ​។​សយ​សុខ​និង​សយ​សី​មាន​អាយុ​២៦​ឆ្នាំ​បាន​ចំណាយ​ពេល​ក្នុង​ប្រដាល់​រយៈ​ពេល​ចំនួន​៨​ឆ្នាំ​ ហើយ​បច្ចុប្បន្ន​នេះ​សយ​សី​ជា​បង​បាន​បញ្ជប់​បរិញ្ញា​បត្រ​អគ្គីសនី​ពី​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​បច្ចេកទេស​ហៅ​កាត់​ថា​(​NTTI​)​។​ ចំណែក ​សយ​ សុខ​ជា ​ប្អូន​បាន​បញ្ចប់​ជំនាញ​វិស្វករ​សំណង់​ស៊ី​វិល​។​សយ​សី​និយាយ​ថា​៖​ ខ្ញុំ​មាន​បង​ប្អូន​ច្រើន​ជីវភាព​លំបាក​ដោយ​ឪពុក​ម្តាយ​គាត់​ធ្វើ​ស្រែ​ចំការ​ពេល​ខ្ញុំ​រៀប​បាន​ត្រឹម​ថ្នាក់​ទី​១០​គឺ​ជីវភាព​កាន់​តែ​លំបាក​ពេល​នោះ​ខ្ញុំ​គិត​ជា​មួយ​ប្អូន​ថា​ចូល​ហាត់​ប្រដាល់​ដើម្បី​ប្រ​កួត​រក​លុយ​ព្រោះ​ស្គាល់​លោក​គ្រូ​ប្រដាល់​ឡុង​វិបុល​នៅ​ស្រុក​ជា​មួយ​គ្នា​គឺ​បាន​សុំ​គាត់​ហាត់​ឡើង​ប្រ​កួត​ដើម្បី​រក​ប្រាក់​ផ្គត់​ផ្គង់​ការ​សិក្សា​។​ជា​បន្ត​បន្ទាប់​បាន​ឡើង​ប្រ​កួត​ព្រម​ទាំង​ទទួល​បាន​តម្លៃ​ខ្លួន​យក​ទៅ​រៀន​ជា​បន្ត​បន្ទាប់​រហូត​ដល់​ពេល​នេះ​។​ សយ​សុខ​បន្ក​ថា​ខ្ញុំ​មាន​ឪពុក​ឈ្មោះ​សយ​ជឹម​អ្នក​ម្តាយ​ឈ្មោះ​យ៉ន​ថុល​នៅ​ភូមិ​តាលន​ឃុំ​ត្រពាំង​ព្រះ​ស្រុក​ព្រៃ​ឈ​ខេត្ត​កំពុង​ចាម​មុខ​របរ​ធ្វើ​ស្រែ​ចំការ​តិច​តួច​។​ដើម​ឡើយ​ពីរ​នាក់​បង​ប្អូន​រៀន​នៅ​វិទ្យាល័យ​នរោត្តម​រណឬទ្ធិ​គន្ធ​បុប្ផា​នៅ​ខេត្ត​និង​មក​បន្ត​រៀន​នៅ​វិទ្យាល័យ​នៅ​ភ្នំពេញ​។​ក្នុង​រយៈ​ពេល​ជាង​៤​ឆ្នាំ​ការ​ចំណាយ​លើ​ការ​បង់​សាលា​និង​ហូប​ចុក​គឺ​បាន​ពី​ការ​ប្រ​កួត​ប្រដាល់​រហូត​ដល់​បាន​បញ្ចប់​ការ​សិក្សា​។​​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​និង​ប្អូន​មិន​ដែល​ដណ្តើម​បាន​ជើង​ឯក​ឬ​ខ្សែ​ក្រវាត់​នៅ​ឡើយ​ទេ​គឺ​បាន​ត្រឹម​ជើង​ឯក​រង​ក្នុង​ការ​ប្រ​កួត​ជម្រើសជាតិ​ប្រចាំ​ឆ្នាំ​ប៉ុណ្ណោះ​​ប៉ុន្តែ​ការ​ហ្វឹក​ហាត់​និង​គោរព​វិន័យ​បាន​ល្អ​គឺ​ទទួល​បាន​ឱកាស​ឡើង​ប្រ​កួត​បាន​លុយ​ជួយ​ជីវភាព​ជា​និច្ច​។​ សយ​សុខ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖​ក្រោយ​បញ្ចប់​ការ​សិក្សា​នឹង​ស្វែង​រក​ការងារ​ធ្វើ​ដើម្បី​អភិវឌ្ឍ​ន៍​ខ្លួន​ឲ្យ​បាន​ប្រ​សើរ​ដូច​គេ​​ប៉ុន្តែ​យ៉ាង​ណា​ក៍​នៅ​តែ​មិន​ដាច់​អាល័យ​ពី​ការ​ហ្វឹក​ហាត់​ក្បាច់​គុន​​និង​ឡើង​ប្រ​កួត​ទៅ​តាម​សមត្ថភាព​សុខភាព​និង​ពេល​វេលា​ជាក់​ស្តែង​ពី​ព្រោះ​វា​ជា​មុខ​របរ​ស្រប​ច្បាប់​ដែល​ផ្តល់​សុខភាព​និង​កំណើត​ឲ្យ​យើង​ខ្ញុំ​មក​ដល់​ពេល​នេះ​។​​ ចំណែក​សយ​សី​ជា​បង​បន្ថែម​ថា​៖​ការ​ងារ​ជា​វិស្វករ​មិន​លំបាក​រក​ការ​ងារ​ធ្វើ​ទេ​នៅ​ក្រុម​ហ៊ុន​វិស័យ​ឯក​ជន​មួយ​ចំនួន​ក៍​ត្រូវ​ការ​ជំនាញ​នេះ​ដែរ​ពិសេស​ខ្ញុំ​ធ្លាប់​ទទួល​រង​ការ​លំបាក​ក្នុង​ជីវភាព​ក្រី​ក្រ​តស៊ូ​ក្នុង​គឺ​ខ្ញុំ​នឹង​ឈាន​ទៅ​រក​ការ​ងារ​តាម​បច្ចេក​ទេស​ជំនាញ​គិត​ថា​ជីវិត​នឹង​ប្រ​សើរ​ជាង​មុនៗ​។​​សយ​សី​បន្ថែម​ថា​«​ខ្ញុំ​មិន​ភ្លេច​កំណើត​ជា​កីឡាករ​​ទេ​ពិសេស​គ្រូ​បង្វឹក​ខ្ញុំ​»​។​នៅ​ពេល​ខ្ញុំ​មាន​ជីវភាព​ធូរ​ធា​ខ្ញុំ​ចង់​បង្កើត​ក្លិប​ប្រ​ដាល់​ដើម្បី​បណ្តុះ​បណ្តាល​បង្វឹក​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ដើម្បី​ឲ្យ​មាន​ឱកាស​បាន​ប្រ​កួត​រក​ប្រាក់​ដើម្បី​បន្ត​ការ​រៀន​សូត្រ​ដូច​រូប​ខ្ញុំ​»​។​ គួរ​រម្លឹក​បញ្ជាក់​ថា​៖​តាម​កត់​សំគាល់​អ្នក​ប្រដាល់​មួយ​ចំនួន​បានហ្វឹក​ហាត់​និង​ឡើង​ប្រ​កួត​តស៊ូ​រៀន​សូត្រ​ទទួល​បាន​បរិញ្ញាបត្រ​ដែល​បច្ចុប្បន្​មាន​ជី​វភាព​ល្អ​ប្រ​សើរ​មាន​ដូច​ជា​កីឡាករ​ឡុង​សុវណ្ណឌឿន​,ឃីម​បូរ៉ា​កីឡាករ​សែន​រ៉ាឌី​,សែន​រ៉ាដេត​ជា​ដើម។​ជា​មួយ​គ្នា​នេះ​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡា​ប្រដាល់​ធ្លាប់​ជួយ​អន្តរាគម​ឲ្យ​សកល​វិទ្យាល័យ​មួយ​ចំនួន​ជួយ​បញ្ចុះ​តម្លៃ​ការ​សិក្សា​ផង​ដែរ​៕​

Keisuke Honda បង្ហោះសារចូលរួមសោកស្ដាយចំពោះគ្រោះមហន្ដរាយជំនន់ទឹកភ្លៀងនៅកម្ពុជា

លោក Keisuke Honda អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្ហោះសារចូលរួមសោកស្ដាយ និងបារម្ភជាពន់ពេក ចំពោះគ្រោះមហន្ដរាយជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជា និងបំផ្លាញផលដំណាំជាច្រើនម៉ឺនហិចតា។ ការបង្ហាញនូវសន្ដានចិត្ដក្នុងគ្រាប្រជាពលរដ្ឋកម្ពុជា កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ សមាជិកក្លិបលីគកំពូលប្រេស៊ីល Botafogo FC ខាងលើបានសរសេរថា «ផ្ញើជូនប្រជាជនកម្ពុជា! ខ្ញុំពិតជាសោកស្ដាយចំពោះជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ដែលរងគ្រោះដោយសារគ្រោះមហន្ដរាយជំនន់ទឹកភ្លៀង»។   លោកថា «ខ្ញុំមានអារម្មណ៍មិនល្អសោះ ដែលមិនអាចជួយអ្នកបាន ប៉ុន្តែខ្ញុំពិតជាបារម្ភពីអ្នក។ មានតែពាក្យមួយគត់ដែលខ្ញុំអាចនិយាយបានពេលនេះ គឺសូមរស់នៅកន្លែងមានសុវត្ថិភាព និងរក្សាភាពរឹងមាំ។ ជួបគ្នាឆាប់ៗ»។ នេះគឺជាសាររបស់លោក...
video

ជីវិតប្រដាល់​​អ្នកលេង​គុន​ខ្មែរ សុខ ធី (Video)

https://youtu.be/jH-MC0SHRxQ អ្នក​លេង​គុន​ខ្មែរ សុខ ធី ត្រូវ​បាន​គេ​ធ្វើ​បាប​កាល​ពី​កុមារភាព​ ប៉ុន្តែ​បញ្ហា​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​រូប​គេ​​​​​ទៅ​ហាត់​ប្រដាល់​គុន​ខ្មែរ​ដែល​​ធ្វើ​​​ឲ្យ​រូប​គេ​​មាន​លទ្ធភាព​​ការពារ​ខ្លួន​បាន។ កីឡាករ​ប្រដាល់​កម្ពុជា​រូប​នេះ​​ទទួល​បាន​ជោគជ័យ​ដ៏​គួរឲ្យ​កោត​សរសើរ​ក្នុង​នោះ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក​មួយ​គ្រឿង។ ឥឡូវ​នេះ រូប​គេ​​រំពឹង​ទទួល​បាន​ជោគជ័យ​ថែម​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ៕