អត្ថបទថ្មីៗ

កុក បូរីស៖ កីឡាករក្មេងៗភ្នំពេញក្រោនមានការរីកចម្រើនជាងមុន

ខ្សែការពារ កុក បូរីស បានវិលមករួមរស់ជាមួយភ្នំពេញក្រោនសាជាថ្មីនៅរដូវកាល ២០២០ នេះ ក្រោយវិលទៅបារាំងវិញកាលដើមឆ្នាំ ២០១៨។  គេធ្លាប់ចំណាយពេលនៅក្រុមជើងឯក MCL ៦សម័យពី ២០១២ ដល់ដំណាច់ ២០១៧ ។ បន្ទាប់ពីខកខានលេងជាមួយគ្នាពីររដូវកាលមក បូរីស មើលឃើញថា កីឡាករក្មេងៗភ្នំពេញក្រោនភាគច្រើនមានការរីកចម្រើនជាងមុន ព្រោះពួកគេបានប្រលូកច្រើនក្នុងការប្រកួត Metfone Cambodian League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីជោ ហ៊ុន...

ប្រវត្តិជួបគ្នារវាង ភ្នំពេញក្រោន និងណាហ្គាវើលដ៍ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេច ហ៊ុន សែន

នេះជារដូវកាលទី ១៤ នៃពានសម្ដេច ហ៊ុន សែន បន្ទាប់ពីកកើតនៅឆ្នាំ ២០០៧ មក។ ក្រុមណាហ្គាវើលដ៍ និងភ្នំពេញក្រោន បានជួបគ្នាបីលើកនាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅឆ្នាំ ២០០៧ ដែលពាននេះដំណើរការលើកដំបូង ឆ្នាំ ២០១០ និងឆ្នាំ ២០២០ នេះ។  ណាហ្គាវើលដ៍ (ណាហ្គាខប) ឈ្នះ ភ្នំពេញក្រោន ៤-២ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងក្នុងពានសម្ដេចឆ្នាំ...

សហព័ន្ធកីឡាទូកក្តោងកម្ពុជា បើកវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួត

សហព័ន្ធកីឡាទូកក្តោងកម្ពុជា នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានបើកវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោង ក្រោមការដឹកនាំរបស់លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោង នៅសណ្ឋាគារថ្ងៃបាំងឆ័ត្រ ខេត្តកែប ដោយវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៤ ខែតុលា ឆ្នាំ២០២០។ ដោយរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដោយក្នុងនោះនឹងមានប្រភេទកីឡាទូកក្តោង ដែលជាកីឡាលើទឹកមួយដែលមានប្រជាប្រិយភាពនៅក្នុងតំបន់ និងបណ្តាប្រទេសជាច្រើននៅលើពិភពលោក និងមានប្រតិភូ អត្តពលិកមកពីបណ្តាប្រទេសអាស៊ានយ៉ាងតិច ៨ ប្រទេសចូលរួម។ ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន...

ណាហ្គាវើលដ៍ កក់កៅអីវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup 2020 ក្រោយទម្លាក់ភ្នំពេញក្រោន យប់មិញ

ភ្នំពេញ៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ បានរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ១ក្រុមហើយ គឺក្រុមណាហ្គាវើលដ៏ បន្ទាប់ពីយកឈ្នះភ្នំពេញក្រោន ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៣-១ ក្រោយប្រកួត ៩០នាទីពេញស្មើគ្នា ០-០ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ។ ជំនួបដ៏តានតឹងនេះ ក្រុមទាំងពីរបានបើកការវាយសម្រុកគ្នាពេញ ៩០នាទី តែមិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ។ ក្រោយរក្សាលទ្ធផល...

មក​ស្គាល់​​កីឡាការិនី​ម្ចាស់​មេដាយ​មាស​ចំបាប់ពិភព​លោកឥណ្ឌា​ Ritu ​ដៃ​គូ​របស់​ នៅ ស្រីពៅ​ ចុងខែនេះ​

  កីឡា​ការិនី​ចំបាប់​ជម្រើស​ជាតិ​ឥណ្ឌា​ Ritu Phogat បាន​ចូល​ស្ថាប័ន​ប្រដាល់​ធំ​បំផុត​ ONE​ Championship បន្ទាប់​ពី​នាង​បានឈ្នះ​មេដាយ​មាស​ពិភព​លោក​ពី​ព្រឹត្តិការណ៍​ ​Commonwealth​ Wrestling​ Championship​។ នាង​បាន​ចាប់ផ្ដើម​ហ្វឹក​ហាត់​កីឡា​ចំបាប់​តាំង​ពី​អាយុ​ ៨​ឆ្នាំ​មក​ម្ល៉េះ​ ហើយធ្លាប់បាន​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​ឥណ្ឌា​ ២​ លើក​ជាប់​គ្នា​ពោល​គឺ​នៅ​ឆ្នាំ​ ២០១៥​ និង ​២០១៦​​។ បន្ទាប់​មក​ នាង​បាន​សាង​ស្នាដៃ​អន្តរជាតិ​ជា​ច្រើន​ជូន​ជាតិ​ នៅ​ឆ្នាំ​ ២០១៦​ នាង​បាន​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ពី​ព្រឹត្តិការណ៍​ប្រកួត​ Commonwealth Wrestling...

Keisuke Honda បង្ហោះសារចូលរួមសោកស្ដាយចំពោះគ្រោះមហន្ដរាយជំនន់ទឹកភ្លៀងនៅកម្ពុជា

លោក Keisuke Honda អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្ហោះសារចូលរួមសោកស្ដាយ និងបារម្ភជាពន់ពេក ចំពោះគ្រោះមហន្ដរាយជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជា និងបំផ្លាញផលដំណាំជាច្រើនម៉ឺនហិចតា។ ការបង្ហាញនូវសន្ដានចិត្ដក្នុងគ្រាប្រជាពលរដ្ឋកម្ពុជា កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ សមាជិកក្លិបលីគកំពូលប្រេស៊ីល Botafogo FC ខាងលើបានសរសេរថា «ផ្ញើជូនប្រជាជនកម្ពុជា! ខ្ញុំពិតជាសោកស្ដាយចំពោះជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ដែលរងគ្រោះដោយសារគ្រោះមហន្ដរាយជំនន់ទឹកភ្លៀង»។   លោកថា «ខ្ញុំមានអារម្មណ៍មិនល្អសោះ ដែលមិនអាចជួយអ្នកបាន ប៉ុន្តែខ្ញុំពិតជាបារម្ភពីអ្នក។ មានតែពាក្យមួយគត់ដែលខ្ញុំអាចនិយាយបានពេលនេះ គឺសូមរស់នៅកន្លែងមានសុវត្ថិភាព និងរក្សាភាពរឹងមាំ។ ជួបគ្នាឆាប់ៗ»។ នេះគឺជាសាររបស់លោក...

កែវ សុខង៉ន មានមហិច្ឆតាចង់ឈ្នះពានសម្ដេចតេជោ ដើម្បីបង្កើតកំណត់ត្រាថ្មី

លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោន នឹងត្រូវដឹកនាំក្រុមជំនួសលោក ស៊ុ វណ្ណា ដែលជាប់បម្រាម ដើម្បីតតាំងជាមួយក្លិបណាហ្គាវើលដ៏ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ នាល្ងាចថ្ងៃទី២១ ខែតុលានេះ នៅពហុកីឡដ្ឋានជាតិ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនាល្ងាចថ្ងៃអង្គារនេះ អ្នកចាត់ការក្រុមវ័យក្មេងខាងលើ បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមណាហ្គា ពិសេសលោកបានបង្ហាញនូវមហិច្ឆតាដ៏ធំ ដោយចង់លើកពានសម្ដេចតេជោជាថ្មី...
6 Nutrient-Dense Foods for Better Brain Health

មកស្គាល់អាហារអាហារបំប៉ន ៦ មុខដែលសម្បូរដោយសារធាតុចិញ្ចឹមសម្រាប់សុខភាពខួរក្បាលកាន់តែប្រសើរ

តើអ្នកគួរបរិភោគអាហារអ្វីខ្លះ ប្រសិនបើអ្នកចង់រក្សាខួរក្បាល ឱ្យនៅបន្តមានសុខភាពមាំមួន? យើងទាំងអស់គ្នាធ្លាប់លឺ ពីអាហារជាច្រើនប្រភេទដែលល្អសម្រាប់ខួរក្បាល ប៉ុន្តែថាតើអាហារប្រភេទណាខ្លះ ដែលពិតជាផ្ដល់នូវជីវជាតិចិញ្ចឹម ដែលជួយបង្កើនការចងចាំ ការផ្ចង់ស្មារតី និងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា? អាហារូបត្ថម្ភមានឥទ្ធិពល លើសុខភាពខួរក្បាល តាមបែបផែនជាច្រើន។ អ្វីដែលយើងបរិភោគ មិនត្រឹមតែផ្គត់ផ្គង់ឥន្ធនៈ សម្រាប់កោសិកាខួរក្បាលរបស់យើងប៉ុណ្ណោះទេ វាថែមទាំងនាំមកឱ្យ យើងនូវអារម្មណ៍រីករាយដ៏អស្ចារ្យនៅក្នុងជីវិត ដែលអាចជួយឱ្យមានស្មារតីនឹងនរទៀតផង។ យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តជំនាញខាងអាហារូបត្ថម្ភ បានកត់សម្គាល់ឃើញថា អាហារដែលយើងបរិភោគមានឥទ្ធិពលរឹតតែស្មុគស្មាញជាងនេះ ទៅទៀតលើអារម្មណ៍របស់យើង។ តើត្រូវធ្វើយ៉ាងណា ដើម្បីរក្សាខួរក្បាលរបស់អ្នកឱ្យនៅតែ...

ខាន់ ចេសា បង្កើតកំណត់ត្រាថ្មី ជាប់ជាកីឡាការិនីក្មេងជាងគេទទួលបានខ្សែក្រវាត់ខ្មៅ ជឺជិតស៊ូ

  ភ្នំពេញៈ ម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេមរបស់កម្ពុជា ខាន់ ចេសា បានក្លាយជាកីឡាការិនីវ័យក្មេងជាងគេលើកដំបូង ដែលទទួលបាន​ខ្សែក្រវាត់ខ្មៅ នៃកីឡាជឹជិតស៊ូ នៅ​វ័យ ១៨ឆ្នាំ ក្នុងកម្មវិធី Jiu-Jitsu kid’s program ដែលរៀបចំដោយស្ថាប័នអន្ដរជាតិកាល​ពីពេលថ្មីៗនេះ។ ទាក់ទិន​នឹង​ការបង្កើតកំណត់ត្រាថ្មីក្នុងវិស័យកីឡាជឺជិតស៊ូនេះ ខាន់ ចេសា បានសម្ដែងការសប្បាយចិត្តជាខ្លាំង ចំពោះការដំឡើងខ្សែក្រវាត់ដល់ខ្លួន ពីកម្រិតខ្សែក្រវាត់ត្នោត មកខ្សែក្រវាត់ខ្មៅ ក្នុងនាមកីឡាការិនីវ័យក្មេងជាងគេលើពិភពលោក ដែលទទួលបានខ្សែក្រវាត់នេះ មុននាងឈានចូលវ័យ...

ភ្នំពេញក្រោន និងណាហ្គា ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Hun Sen Cup

ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  Hun Sen Cup លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ បានរកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចំនួន ២ក្រុមហើយ គឺក្រុមភ្នំពេញក្រោន និងណាហ្គាវើលដ៏ បន្ទាប់ពីទម្លាក់ក្រុមគិរីវង់សុខសែនជ័យ និងក្រុមព្រះខ័នរាជស្វាយរៀង នាល្ងាចថ្ងៃទី០៧ ខែតុលានេះ។ ភ្នំពេញក្រោន បានយកឈ្នះក្រុមគិរីវង់ សរុបទាំង ២ជើង ៤-២ ក្រោយពួកគេបន្ដយកឈ្នះ ២-១ ក្នុងជើងទី២...