លេច​មុខ​ អាសង្ហាគុនខ្មែរ​ ក្នុង MV «ក្រមុំ​រើស​ប្ដី»​

1440

កីឡាករលំដាប់កំពូលរបស់កម្ពុជាឡៅ​ ចន្រ្ទា​ ស្ងាត់​ៗ​ចេញថត​ MV​ ជា​មួយ​អ្នក​ចម្រៀង​ នាយ​ម៉ាំ​ ក្នុង​បទ​ «ក្រមុំ​រើស​ប្ដី»​ ដែល​ឃើញ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក និង Youtube​ ហើយមានការចែករលែកតៗគ្នាជាច្រើន។​

ឡៅ​ ចន្រ្ទា​ សម្ដែង ឈុត​រត់​យក​កម្លាំង​ស៊ុហ្វ​

នៅ​ក្នុង​បទ​ចម្រៀង​ ​«ក្រមុំ​រើស​ប្ដី»​ នេះ​គេ​ឃើញ​អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ ឡៅ​ ចន្រ្ទា​ សម្ដែង​មួយ​ឈុត​ គឺ​កំពុង​រត់​យក​កម្លាំង​ស៊ុហ្វ​ ខណៈ​មាន​តួ​ស្រី​ម្នាក់​ទៀត​រត់​តាម​ពី​ក្រោយ។​ បទ​ចម្រៀង​នេះ​ច្រៀង​ដោយ​នាយ​ ម៉ាំ​ និង​ វិបុល​ និយាយ​អំពី​នារី​ម្នាក់​កំពុង​ពិបាក​ចិត្ត​ដែល​ម្ដាយ​បង្ខំ​ឲ្យ​រើស​យក​ប្ដី​ម្នាក់។​

ឡៅ​ ចន្រ្ទា​ សម្ដែង ឈុត​រត់​យក​កម្លាំង​ស៊ុហ្វ​

បទ​ចម្រៀង​ «ក្រមុំ​រើស​ប្ដី»​ បែប​កំប្លែង​នេះ​ទើប​និង​ដាក់​ Public​ ជា​ផ្លូវ​ការ​នៅ​ក្នុង​ Chanel Youtube​ របស់​ CJ CAMBODTAR CHORD​ កាល​ពីថ្មីៗនៅ​ថ្ងៃ​ទី ១០​ ខែ​មីនា​ ២០១៩​ ៕​

វីដេអូចម្រៀង ក្រមុំរើសប្ដី៖

Loading...