ចាន់ សំអាត ​ប្ដូរ​យុទ្ធសាស្ត្រ​ថ្មី​​​ដល់​ថ្នាក់​ថៃត្រូវ​គេ​សែង

728

ភ្នំពេញ៖ កាលពី​យប់​ថ្ងៃអាទិត្យ ទី​១ កញ្ញា ឆ្នាំ​២០១៩ ការ​ប្រកួតមិត្ត​អន្តរជាតិ ខ្មែរ-ថៃ ព្រឹត្តិការណ៍ «​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល ឆេ​ម​ពាន​» ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករកម្ពុជា ចាន់ សំអាត បាន​ធ្វើឲ្យមានការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ប្រើក្បាច់​ទាត់​ជើង​កីឡាករ​ថៃ ភេត ឡាំស៊ីន បណ្ដាល​ឲ្យ​ខូច​ជើង​ដល់​ថ្នាក់​ត្រូវ​គេ​សែង​ចុះ​ពី​សង្វៀន​។

ការ​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍នេះ កីឡាករ​ថៃដែលឡើងមកប្រកួត មិនមែន​ជា​កីឡាករ​អន់​នោះ​ទេ ដោយ​ត្រូវ​គេ​ឃើញ​សុទ្ធសឹងពេញដោយ​បច្ចេក​ទេស​​ ជា​ពិសេស​ស្នៀត​កែង និង​កណ្ដាប់ដៃ​។ ហើយកីឡាករ​កម្ពុជា ចាន់ សំអាត ត្រូវ​គេ​កត់​សម្គាល់ថា ពិបាក​ចូល​ចុះ​ណាស់ ដោយសារ​តែ​ស្នៀត​កែង និង​ម៉ាត់របស់​ថៃ​​។

យ៉ាងណាមិញ គ្រាន់តែជួងបន្លឺឡើង​ក្នុង​ទឹក​១ កីឡាករទាំងពីរចាប់ផ្ដើម​ឡើង​កំ​ដៅ ខណៈដែល ចាន់ សំអាត ​ប្ដូរ​យុទ្ធសាស្ត្រ​ពី​ការ​វ៉ៃ​លើ​មក​ទាត់​ជើងពេញៗទំហឹងវិញ។​ ទាត់​ត្រូវ​ភ្លាម​ៗកីឡាករ​ថៃ​ ហាក់​ដូចជាមិនមានអាការៈឈឺចាប់​អី​នៅឡើយ​ទេ ប៉ុន្តែ​ក្នុង​ពេល​សម្រាក​​ឲ្យ​ទឹក ស្រាប់តែ​ជើង ​របស់​កីឡាករ ភេត ឡាំស៊ីន ឡើង​រឹងហើយប៉ោង​​ក្រហម​​ កីឡាករ​ថៃ​បានសម្រេចចិត្តបោះបង់ ការ​ប្រកួត និង​ត្រូវ​គេ​សែង​ចុះ​ពី​សង្វៀន ដោយសារ​តែ​ជើង​មិន​អាច​ធ្វើ​ចលនា​បាន។

គួរបញ្ជាក់​ថា កីឡាករ​ថៃ​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ​ក្រោយ​ពេល​ក្រុម​គ្រូពេទ្យ​ ចំណាយពេល​សម្រួល​សរសៃ​ដែល​ឡើង​ប៉ោង​ឱ្យ​ដូច​ប្រក្រតី​ឡើង​វិញ​៕

ទស្សនាវីដេអូខាងក្រោម៖

គូអន្តរជាតិ ចាន់ សំអាត 🇰🇭Vs🇹🇭 ភេត ឡាំស៊ីន

ទើបតែបានមួយទឹកកីឡាករ ភេត ឡាំស៊ីន ត្រូវអ្នកអោយទឹកបីចេញពីសង្វៀន..គូអន្តរជាតិ ចាន់ សំអាត 🇰🇭Vs🇹🇭 ភេត ឡាំស៊ីនប្រដាល់គុនខ្មែរអ្នកប្រយុទ្ធកំពូលថាមពល ឆេមពាន ០១ ០៩ ២០១៩

Gepostet von The SEATV Sports HD am Sonntag, 1. September 2019

Loading...