ឈុត សេរីវ៉ាន់ថង គ្រងជើងឯកពានរង្វាន់ ISI Palm រដូវកាលទី ៣

831

Chhut Seryvanthong

អ្នកប្រដាល់មកពីក្លឹបរាហ៊ូមាសខេត្តបាត់ដំបង ឈុត សេរីវ៉ាន់ថង បានក្លាយជាម្ចាស់ជើងឯក កម្មវិធីប្រដាល់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី ៣ ក្រោយយកឈ្នះ តាញ់ មករា មកពីក្លឹបសមាគមកីឡាក្រសួងការពារជាតិ នៅវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនាសង្វៀន CNC ថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩។

ក្រោមសំលេងហ៊ោកញ្ជ្រៀវយ៉ាងកងរំពងពីសំណាក់អ្នកគាំទ្រ កីឡាករទាំងពីរបានធ្វើការប្រកួតគ្នាយ៉ាងស្វិតស្វាញ ដោយការប្ដូរ កណ្តាប់ដៃ ជង្គង់ និងកែងគ្នាទៅវិញទៅមក។ យ៉ាងណាក្តីបន្ទាប់ពីឆ្លងកាត់ប្រកួតពេញ ៥ ទឹក លទ្ធផលក៏បង្ហាញថា ឈុត សេរីវ៉ាន់ថង បានយកឈ្នះ តាញ់ មករា ដោយលទ្ធផលជាឯកកច្ឆ័ន។

ចំពោះ ជ័យលាភីលេខ ១ ទទួលបានប្រាក់រង្វាន់ ២៤ លានរៀល មេដាយ ១ និងលិខិតបញ្ជាក់ ១ ។ ចំណែកឯ ចំណាត់ថ្នាក់លេខ ២ ទទួលបានប្រាក់រង្វាន់ ១២ លានរៀល មេដាយ ១ និងលិខិតបញ្ជាក់ ១ ។

វគ្គផ្តាច់ព្រ័ត្តដណ្តើមពានរង្វាន់ ISI Palm រដូវកាលទី ៣

វគ្គផ្តាច់ព្រ័ត្តដណ្តើមពានរង្វាន់ កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM រដូវកាលទី ៣ រវាងកីឡាករ ឈុត សេរីវ៉ាន់ថង និង តាញ់ មករា | ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៩។ចូលរួមទស្សនាទាំងអស់គ្នាដើម្បីលើកស្ទួយវិស័យប្រដាល់គុនខ្មែរ និង សូមជួយ Like and Share​ ទំព័រកីឡាអាស៊ី /Sport Page Asia ផងបងប្អូន ។

Gepostet von ទំព័រកីឡាអាស៊ី /Sport Page Asia am Sonntag, 6. Januar 2019

Loading...