ជប៉ុនឡើង​ទៅ​ជួប​វៀតណាមនៅ​វគ្គ៨ក្រុម​ពាន AFC Asian Cup 2019

279

ឌូបៃ៖ ក្រុមលេខ១ប្រចាំទ្វីបអាស៊ី សាម៉ូរៃជប៉ុន បានឈ្នះកៅអី១ ដើម្បីឡើងទៅប៉ះក្រុមជម្រើសជាតិវៀតណាម ក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នៅអារ៉ាប់រួម ក្រោយទម្លាក់អារ៉ាប៊ីសាអូឌីត ១-០ ក្នុងវគ្គ១៦ក្រុមនាយប់មិញនេះ។

ការតែតបញ្ចូលទីបានតែ ១គ្រាប់ពីសំណាក់កីឡាករខ្សែបម្រើ Tomiyasu វាបានជួយឲ្យក្រុមលំដាប់ World Cup 2018 ជប៉ុន ទម្លាក់អារ៉ាប៊ីសាអូឌីតចេញពី Asian Cup 2019 ត្រឹមវគ្គ ១/៨ ដើម្បីឡើងទៅជួបវៀតណាមនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលជាក្រុមបានទម្លាក់ហ្ស៊កដានី ៤-២ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយប្រកួត ១២០នាទី ស្មើគ្នា ១-១។

ជប៉ុន ជាក្រុមដែលធ្លាប់ឈ្នះជើងឯកពានប្រចាំទ្វីបនេះបាន ៤ដងច្រើនជាងគេ នឹងត្រូវតតាំងជាមួយក្រុមដែលកំពុងឈរ នៅលេខ១ ប្រចាំតំបន់អាស៊ាន វៀតណាម ក្រៅពីថៃបានហាលអាវទៅហើយនោះ ខណៈពួកគេ (វៀតណាម) ទើបតែ ឈ្នះពាន AFF Suzuki Cup 2018 ក្រោយយកឈ្នះម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រនោះ តែមិនទាន់បានឈ្នះពាន Asian Cup ម្តងនៅឡើយទេ បូករួមទាំងរងជើងឯកទៀតផង។

គួរបញ្ជាក់ផងថា នៅពេលនេះរកឃើញ ៦ក្រុមហើយឡើងទៅវគ្គ៨ក្រុមរួមមាន ចិន ប៉ះអ៊ីរ៉ង់, វៀតណាម ប៉ះជប៉ុន និងម្ចាស់ផ្ទះអារ៉ាប់រួម ត្រូវជួបក្រុមការពារជើងឯកអូស្រ្តាលី៕

Loading...