មេក្លឹបប្រដាល់នៅជប៉ុនស្នើ ស្រីពៅ បន្តការហ្វឹកហាត់នៅជប៉ុន​​ក្រោយចប់ SEA Games

465
Srey Pov will face Rika in the ONE Championship in February.

ក្រុមអត្តពលិកប្រដាល់សកលរបស់កម្ពុជា នឹងត្រូវត្រលប់មកមាតុភូមិវិញ​ក្រោយ​បញ្ចប់​ការ​ប្រកួត​កីឡាស៊ីហ្គេម​នៅ​ប្រទេស​ជប៉ុន​ ប៉ុន្ដែ​ប្រធានក្លិប Motohash iBoxing Gym របស់ប្រទេសជប៉ុន គឺ​លោក Motohashi Yukiharu បា​នធ្វើ​ការ​​ស្នើ​មក​កម្ពុជាឲ្យកីឡាការិនីប្រដាក់​គុន​ខ្មែរ​ នៅ ស្រីពៅ នៅ​បន្តការហ្វឹកហាត់របស់ខ្លួននៅប្រទេសជប៉ុនថែម​ទៀត​។ នេះបើតាមសម្ដីរបស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ។

លោក ប៊ុយ សុភ័ណ្ឌ ថា៖ «ហេតុដែលប្រធានក្លិប្រដាល់នៅជប៉ុន ធ្វើការស្នើរមកសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា យកកីឡាការិនី នៅ ស្រីពៅ ទៅធ្វើការហ្វឹកហាត់បន្តរយៈពេលវែងនោះ ដោយសារតែក្នុងអំឡុងពេលហ្វឹកហាត់នៅប្រទេសជប៉ុន ស្រីពៅ បានបង្ហាញកម្រិតបច្ចេកទេសដ៏ល្អនៅពេលធ្វើការសមជាមួយកីឡាការិនីជើងឯកប្រដាល់សកលរបស់ប្រទេសជប៉ុន។»

លោកបន្តថា ពាក់ព័ន្ធនឹងសំណើនេះ សហព័ន្ធនឹងធ្វើការពិភាក្សាលម្អិតជាមួយ លោក Motohashi Yukiharu លើលក្ខ័ណ្ឌសំខាន់ៗមួយចំនួនដើម្បីជាប្រយោជន៍សម្រាប់កីឡាការិនី នៅ ស្រីពៅ។

គួរ​រំឭក​ថា កីឡាការិនីប្រដាក់គុនខ្មែរ នៅ ស្រីពៅ ស្ថិតក្នុងចំណោមកីឡាករ-កីឡាការិនីកម្ពុជា ៣រូបដែលចេញៅហ្វឹកហាត់នៅជប៉ុន រួមជាមួយកីឡាការិនី វី ស្រីខួច ក៏ដូចជាកីឡាករ ណាត សៀកនិន (ហៅពេជ្រ ម្ទេសខ្មាំង) ដោយបានធ្វើការហ្វឹកហាត់នៅប្រទេសជប៉ុន​ ចាប់តាំងពីថ្ងៃទី១០ ខែកញ្ញា ហើយនឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

Loading...