Perisic ត្រឡប់ទៅ Inter វិញហើយ ក្រោយជួយឲ្យ Bayern ឈ្នះពាន៣ក្នុង១រដូវកាល

87

ក្លិបបាល់ទាត់ Bayern Munich បានបញ្ជាក់ជាផ្លូវការថា កីឡាករខ្សែបម្រេីក្រូអាត Ivan Perisic នឹងចាកចេញពីក្លិបហើយត្រឡប់ទៅ Inter Milan វិញ ក្រោយឈ្នះពានដល់ទៅ ៣ ជាមួយក្លិបក្នុង ១រដូវកាល។

តាមរយ:ព័ត៌មានពី all football បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះថា Perisic បានវិលត្រឡប់ទៅកាន់ក្លិបចាស់ Inter Milan របស់អ៊ីតាលីវិញ បន្ទាប់ពីចប់កិច្ចសន្យាខ្ចីជើង ១រដូវកាលជាមួយ Bayern Munich ដោយឈ្នះពាន German Cup, Bundesliga និងពានធំ UEFA Champions League រួចមក។

បន្ថែមលេីនេះ កីឡាករខ្សែបម្រេីប្រេស៊ីល Philippe Coutinho ក៏បានចាកចេញពី Bayern វិលទៅកាន់ក្លិប FC Barcelona វិញដែរ ក្រោយផុតកិច្ចសន្យា ២រដូវកាលនៅ Allianz Arena ដែលសុទ្ធសឹងតួអង្គសំខាន់ជួយក្លិបខ្លារខិនឈ្នះពាន៣ ក្នុង១រដូវកាលដូចៗគ្នា។

អ្នកចាត់ការទូទៅ Bayern លោក Hansi Flick បានថ្លែងថា ខ្ញុំសូមថ្លែងអំណរគុណដល់ Ivan Perisic ចំពោះការខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់លោកក្នុងការទទួលបានជោគជ័យដ៏ត្រចះត្រចង់នេះ៕

Loading...