សុខភាព ❯
អត្តពលិកចូលរួមប្រកួតអូឡំាពិកហ្គេម នៅជប៉ុន នឹងទទួបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានលើកឡើងនូវការប្រកាសរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិថា កីឡាករ កីឡាការិនី នៃបណ្តាប្រទេសនានាដែលចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតលំដាប់ពិភពលោក អូឡាំពិកហ្គេម នៅទីក្រុងតូត្យូ ប្រទេសជប៉ុន នាខែកក្កដា ឆ្នាំ២០២១ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ។
ឯកឧត្តមសង្កត់ធ្ងន់ថា សម្រាប់កម្ពុជាក៏នឹងបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួន ចូលរួមប្រកួតអូឡាំពិកហ្គេមនេះដែរ ប៉ុន្តែមានចំនួនតិចតួចទេ ប្រមាណ១០នាក់ប៉ុណ្ណោះ ដែលទទួលបាននូវសិទ្ធិអនុគ្រោះ។ ការប្រកួតអូឡាំពិកហ្គេម...
NOCC៖ កម្មវិធី «កីឡាដើម្បីទាំងអស់គ្នា» ឆ្នាំនេះលើកទឹកចិត្ដពលរដ្ឋគ្រប់គ្នាលេងកីឡា
ក្រុមការងារនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីចុងសប្តាហ៍បានរៀបចំកម្មវិធី «កីឡាដើម្បីទាំងអស់គ្នា Sport ForAll» នៅខេត្តកំពង់ធំដែលជាកម្មវិធីប្រចាំឆ្នាំផ្តោតទៅលើការអប់រំស្វែងយល់ពីកីឡាផ្តល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់នៅស្រុកបារាយណ៍ខេត្តកំពង់ធំ។ កម្មវិធីនេះទទួលបានការគាំទ្រពីអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ (OS) ហើយមានគោលបំណងអប់រំក្នុងប្រធានបទប្រជាជនម្នាក់លេងកីឡាមួយមុខ។
នេះជាកម្មវិធីប្រចាំឆ្នាំ២០២០ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយចលនាអូឡាំពិក និងផ្តល់ឱកាសឲ្យយុវជនបានចូលរួមលេងកីឡាក៏ដូចជាផ្សព្វផ្សាយដំណើរការឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
វិញ្ញាសាចំនួន១២ ត្រូវបានដាក់ឲ្យលេងមាន ស៊ុតបាល់ទាត់១១ម៉ែត្រ ចងជើងដើរប្រណាំងជាក្រុម, ឆ្លើយសំណួរពីគុណតម្លៃអូឡាំពិកនិងផ្សព្វផ្សាយការម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣, លេងឆ្លងកាត់កងអូឡាំពិក,លំហាត់ប្រាណបែបអេរ៉ូបិក,រត់ប្រណាំងជុំវិញតារាងបាល់ទាត់, ប្រកួតបាល់ទាត់,ប្រកួតបាល់ទះ, ជិះកង់កម្សាន្តជុំវិញភូមិផ្សព្វផ្សាយវិធានការការពារកូវីដ១៩, បង្វិលកងរត់ជាក្រុម, ល្បែងអប់រំសាមគ្គីជាក្រុមនិងសកម្មភាពសំអាតបរិស្ថានជុំវិញសាលារៀន។
គោលបំណងនៃព្រឹត្តិការណ៍«កីឡាដើម្បីទាំងអស់គ្នា» នេះគឺដើម្បីបណ្តុះនូវស្មារតីកីឡាជូនដល់មហាជនទូទៅមិនថាពួកគាត់ជាកីឡាករ កីឡាការិនីអាជីព...
មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា តម្រូវឲ្យក្រុមជម្រើសជាតិហ្វឹកហាត់តាមផ្ទះ ក្រោយផ្អាកប្រមូលផ្ដុំបណ្ដោះអាសន្ន
ភ្នំពេញ៖ លោក ប៊ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការជំរុញ និងលើកទឹកចិត្តកីឡាករ-កីឡាការិនីទាំងអស់នៃក្រុមជម្រើសជាតិ (ក្រុមធំ) និងក្រុមជម្រើសជាតិថ្នាល ត្រូវខិតខំហ្វឹកហាត់តាមផ្ទះ អំឡុងពេលផ្អាកការប្រមូលផ្ដុំបណ្ដោះអាសន្ន នៅពហុកីឡដ្ឋានជាតិ ដើម្បីរក្សាគុណផលកីឡារៀងៗខ្លួន។
ការលើកឡើងនេះក្រោយក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកសកម្មភាពប្រមូលផ្ដុំ និងការលេងកីឡាគ្រប់ប្រភេទ ក្នុងពហុកីឡដ្ឋានជាតិ បន្ទាប់ពីព្រឹត្តិការណ៍ ៣វិច្ឆិកា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្របពេលក្រុមជម្រើសជាតិនៃប្រភេទកីឡាមួយចំនួន...
មកស្គាល់អាហារអាហារបំប៉ន ៦ មុខដែលសម្បូរដោយសារធាតុចិញ្ចឹមសម្រាប់សុខភាពខួរក្បាលកាន់តែប្រសើរ
តើអ្នកគួរបរិភោគអាហារអ្វីខ្លះ ប្រសិនបើអ្នកចង់រក្សាខួរក្បាល ឱ្យនៅបន្តមានសុខភាពមាំមួន? យើងទាំងអស់គ្នាធ្លាប់លឺ ពីអាហារជាច្រើនប្រភេទដែលល្អសម្រាប់ខួរក្បាល ប៉ុន្តែថាតើអាហារប្រភេទណាខ្លះ ដែលពិតជាផ្ដល់នូវជីវជាតិចិញ្ចឹម ដែលជួយបង្កើនការចងចាំ ការផ្ចង់ស្មារតី និងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា?
អាហារូបត្ថម្ភមានឥទ្ធិពល លើសុខភាពខួរក្បាល តាមបែបផែនជាច្រើន។ អ្វីដែលយើងបរិភោគ មិនត្រឹមតែផ្គត់ផ្គង់ឥន្ធនៈ សម្រាប់កោសិកាខួរក្បាលរបស់យើងប៉ុណ្ណោះទេ វាថែមទាំងនាំមកឱ្យ យើងនូវអារម្មណ៍រីករាយដ៏អស្ចារ្យនៅក្នុងជីវិត ដែលអាចជួយឱ្យមានស្មារតីនឹងនរទៀតផង។ យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តជំនាញខាងអាហារូបត្ថម្ភ បានកត់សម្គាល់ឃើញថា អាហារដែលយើងបរិភោគមានឥទ្ធិពលរឹតតែស្មុគស្មាញជាងនេះ ទៅទៀតលើអារម្មណ៍របស់យើង។
តើត្រូវធ្វើយ៉ាងណា ដើម្បីរក្សាខួរក្បាលរបស់អ្នកឱ្យនៅតែ...