អតីតសិស្សគុន «ការ៉ាតេ» (១៩៨២ -២០១៩) ទទួលវិញ្ញាបនបត្រកម្រិតដាន

421
Former karate student "Karate" (1982-2019) holds diploma certification
Former student “Karate” (1982-2019) holds diploma certification

ភ្នំពេញ៖ សាលាគុន «ការ៉ាតេហ្សិនសេរីយូ និងថៃដូ» ដែលដឹកនាំដោយលោកគ្រូ លាង សុវណ្ណ បានរៀបចំអបអរសាទរអបអរអនុស្សាវរីយ៍ ជាមួយអតីតកូនសិស្ស ព្រមទាំងចែកវិញ្ញាបនបត្រកម្រិតដាន ដល់សិស្សដែលបានហ្វឹកហ្វឺន ចាប់ពីឆ្នាំ១៩៨២ ដល់ឆ្នាំ២០១៩។

ពិធីនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ នៅពហុកីឡដ្ឋានអូឡាំពិកកម្ពុជា ដែលមានការចូលរួមពីសំណាក់អតីតសិស្សគុន ដែលបានហ្វឹកហ្វឺននៅក្នុងសាលាគុនកន្លងមក។ ហើយនៅក្នុងពិធីជួបជុំនេះ ក៏មានការបង្ហាញក្បាច់គុន និងបច្ចេកទេសមួយចំនួនដល់អតីតកូនសិស្សគុនរបស់លោកគ្រូផ្ទាល់ផងដែរ ដើម្បីឱ្យកាន់តែជ្រាបច្បាប់បន្ថែមពីក្បាច់គុន ដែលហ្វឹកហាត់កន្លងមកដែរ។

គួររំលឹកថា លោកគ្រូគុន លាង សុវណ្ណ បានបង្កើតសាលាគុនការ៉ាតេ មុនគេបង្អស់នៅក្នុងរាជធានីភ្នំពេញ ហើយរហូតដល់ពេលនេះសាលានេះ មានឈ្មោះថា «ការ៉ាតេហ្សិនសេរីយូ និងថៃដូ» ហើយ​​សពថ្ងៃនេះ លោកគ្រូកំពុងបង្ហាត់ក្បាច់គុន នៅអគ្គស្នងការនគរបាលជាតិ។

ឱកាសនេះដែរ លោកគ្រូ បានអំពាវនាវដល់យុវជនខ្មែរគ្រប់រូប ឆ្លៀតពេលទំនេរពីការសិក្សា និងការងារសូមចូលរួមហាត់ក្បាច់គុន និងកីឡានានាទាំងអស់ ដើម្បីធ្វើឱ្យសុខភាពមាំមួន ចៀសឱ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែលធ្វើឱ្យបាត់បង់អនាគត កិត្តិយសគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។

Former student "Karate" (1982-2019) holds diploma certification
Former student “Karate” (1982-2019) holds diploma certification

គួរបញ្ជាក់ថា ក្បាច់គុនការ៉ាតេ គឺមានដើមកំណើតនៅកោះអូគីណាវ៉ា ប្រទេសជប៉ុន ដែលផ្តោតលើបច្ចេកទេសសកម្មភាពដោយប្រើដៃ និងជើង។ រចនាបថភាគច្រើននៃក្បាច់គុនការ៉ាតេនេះ ក៏រួមបញ្ចូលផងដែរ ដូចជាសកម្មភាពមនុស្ស គាស់កកាយ និងធ្វើការងារធ្ងន់ៗ។ ដើមឡើយមានសិល្បៈក្បាច់គុនចិនមួយ ខណៈដែលកោះអូគីណាវ៉ាធ្លាប់មានប្រវត្តិសាស្ត្រទាក់ទងយូរអង្វែងជាមួយប្រទេសចិនកាលពីសម័យមុន។

នៅឆ្នាំ១៩៣០ ការ៉ាតេ បានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ប្រទេសជប៉ុន។ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់ ការ៉ាតេ បានក្លាយជាវប្បធម៌សកលដែលគ្រប់ខ្សែភាពយន្តការ៉ាតេ នីមួយៗត្រូវបានធ្វើជាភាពយន្តហូលីវូដ ដែលមានអ្នកគាំទ្រដ៏អស្ចារ្យ ហើយនៅឆ្នាំ១៩៦០ ពាក្យការ៉េតេ បានក្លាយជាពាក្យរួមមួយនៅក្នុងភាសាអង់គ្លេស និងភាសាច្រើនទៀត៕

Loading...