បាល់ទាត់

Perisic ត្រឡប់ទៅ Inter វិញហើយ ក្រោយជួយឲ្យ Bayern ឈ្នះពាន៣ក្នុង១រដូវកាល

ក្លិបបាល់ទាត់ Bayern Munich បានបញ្ជាក់ជាផ្លូវការថា កីឡាករខ្សែបម្រេីក្រូអាត Ivan Perisic នឹងចាកចេញពីក្លិបហើយត្រឡប់ទៅ Inter Milan វិញ ក្រោយឈ្នះពានដល់ទៅ ៣ ជាមួយក្លិបក្នុង ១រដូវកាល។ តាមរយ:ព័ត៌មានពី all football បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះថា Perisic បានវិលត្រឡប់ទៅកាន់ក្លិបចាស់...

ពានរង្វាន់ AFC U19 Championship 2020 ត្រូវលើកទៅប្រកួតឆ្នាំក្រោយវិញ

មន្ដ្រីជាន់ខ្ពស់របស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (AFF) បានឲ្យដឹងថា ការប្រកួតជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ AFC U19 Championship 2020 នៅប្រទេសអូបេគីស្ថានដែលគ្រោងប្រកួតនាខែតុលាខាងមុខ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) សម្រេចលើកការប្រកួតទៅឆ្នាំ២០២១ វិញហើយ។ ការបង្ហើបដំណឹងដ៏ភ្ញាក់ផ្អើលនេះ ស្របពេលការប្រកួតនៃកាលបរិច្ឆេទចាស់ នៅសល់ពេលជាង ១ខែទៀតប៉ុណ្ណោះ។ ប៉ុន្ដែដោយសារវិបត្តិជំងឺកូវីដ-១៩ សហព័ន្ធកីឡាបាល់ទាត់អាស៊ី ក៏សម្រេចចិត្តទាំងបង្ខំ ក្នុងការពន្យារពេលការប្រកួតជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយនៃពាន AFC...

James ចេញពី Real Madrid ទៅចូលរួមជាមួយ Everton ក្នុងតម្លៃ ២០លានផោន

ក្លិបបាល់ទាត់លីគកំពូលអង់គ្លេស Everton បានចុះហត្ថលេខានាំយកខ្សែបម្រើប្រយុទ្ធកូឡុំប៊ី James Rodriguez ពី Real Madrid ក្នុងតម្លៃខ្លួន ២០លានផោន។ នេះបេីយោងតាមការចេញផ្សាយនៅថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០ នេះ។ កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិបយក្ស Real Madrid ក្នុងឆ្នាំ២០១៤ បន្ទាប់ពីឈ្នះស្បែកជើងមាសក្នុងព្រឹត្តិការណ៍ World Cup នៅប្រេស៊ីល...

Messi ត្រឡប់មកហ្វឹកហាត់វិញហើយ ក្រោយបរាជ័យក្នុងការចាកចេញពី Barcelona

កីឡាករ Lionel Messi បានវិលត្រឡប់មកហ្វឹកហាត់វិញហើយនៅដេីមសប្តាហ៍នេះ បន្ទាប់ពីបរាជ័យក្នុងការចាកចេញពីក្លិបនៅតំបន់ Catalan មួយនេះ។ កីឡាករមានវ័យ ៣៣ឆ្នាំរូបនេះ បានដាក់សំណើរផ្ទេរចេញពីក្លិបអ្នកមានបុណ្យ FC Barcelona កាលពីថ្ងៃទី ២៥ ខែសីហា ប៉ុន្តែកាលពីថ្ងៃសុក្រសប្តាហ៍មុនគាត់បានបញ្ជាក់ថា នឹងបន្តលេងនៅ ទឹកដី Camp Nou ទៀត ពីព្រោះវាមិនអាចទៅរួចទេសម្រាប់ក្រុមណាមួយក្នុងការទិញខ្សែប្រយុទ្ធ អាហ្សង់ទីននេះចេញពី Barcelona ។ នេះជាថ្ងៃដំបូងដែល...

លទ្ធផលសរុបនៃការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២០ សប្តាហ៍ទី១៤

លទ្ធផលសរុបការប្រកួតសប្តាហ៍ទី១៤ ក្នុងព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២០ របស់ក្រុមទាំង១២។ សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០ រួមមាន៖ អង្គរថាយហ្គឺរ ១-០ នគរបាលជាតិ គិរីវង់សុខសែនជ័យ ២-១ យុវជនបាទី U18 កងយោធពលខេមរភូមិន្ទ ១-១ ណហ្គាវើល។ សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០ រួមមាន៖ អគ្គិសនីកម្ពុជា ១-២...

ក្រុមចំណូលថ្មី TN Kandal គ្រងជើងឯកពាន KW Cambodia League 2020 លើកដំបូង

ភ្នំពេញ៖ ទីបំផុតក្រុម TN Kandal បានសម្រេចបំណងគ្រងជើងឯកពានរង្វាន់ KW Cambodia League លើកទី៩ ឆ្នាំ២០២០ ហើយ បន្ទាប់ពីយកឈ្នះក្រុម Bayon Wanderers ៤-២ ក្នុងការប្រកួតសន្សំពិន្ទុចុងក្រោយនាល្ងាចថ្ងៃអាទិត្យ ទី០៦ ខែកញ្ញានៅទីលាន KMH ស្របពេលប្រធានក្លិបលោក ធុល នាង លើកឡើងថា ពាននេះមានការប្រកួតប្រជែងខ្លាំង...

ច្បាស់ហើយ! Messi បន្តរួមរស់ជាមួយ Barcelona ដដែល

កីឡាករបាល់ទាត់ដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក Lionel Messi នឹងនៅតែលេងឲ្យក្លិប Barcelona របស់អេស្ប៉ាញដដែល សម្រាប់រដូវកាលក្រោយ បើទោះបីជាមានការផ្លាស់ប្តូរតួនាទី នៅក្នុងការលេងក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់ Skysports កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ។ កីឡាករវ័យ ៣៣ឆ្នាំ សញ្ជាតិអាហ្ស៊ង់ទីនរូបនេះ បានលើកឡើងថា លោកនឹងនៅតែលេងឲ្យក្លិប Barcelona សម្រាប់រដូវកាលក្រោយ បន្ទាប់ពីមានព័ត៌មានជាច្រើន បានចេញផ្សាយព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលជាបន្តបន្ទាប់ ស្តីពីអនាគតរបស់កីឡាកររូបនេះ នៅក្នុងវិស័យកីឡាបាល់ទាត់៕

Luis Suarez យល់ទៅចូលរួមជាមួយនឹងក្លិប Juventus

ខ្សែប្រយុទ្ធ​របស់ក្លិប Barcelona កីឡាករ Luis Suarez បានព្រមព្រៀងទៅចូលរួមជាមួយក្លិប Juventus នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CGTN នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។ ​កីឡាករវ័យ ៣៣ឆ្នាំរូបនេះ នឹងផ្ទេរទៅក្នុងក្លិបបាល់ទាត់សេរី A របស់អ៊ីតាលី ដោយឥតគិតថ្លៃ ឬក៏អាចបង់ថ្លៃឈ្នួល ប្រសិនបើកីឡាកររូបនេះ អាចចរចារដើម្បីចាកចេញពីក្លិបយក្ស Barcelona របស់អេស្ប៉ាញ។ Suarez បានចាកចេញពីក្លិប Liverpool...

ច្បាស់ការណ៍ហើយ! ​​ចង់​បាន Messi ​ត្រូវ​បង់​ប្រាក់​៧០០​លាន​អឺរ៉ូ​ដើម្បី​ផ្ដាច់​កុងត្រា​

​ក្របខណ្ឌ ​La Liga ​បាន​ចេញសេចក្តីប្រកាស់មួយថា Lionel Messi ​មិន​អាច​ចាកចេញ​ពី​ក្រុម Barcelona ​ដោយ​ប្រើ​សិទ្ធិ​ពិសេស​របស់​ខ្លួន​បាន​នោះ​ទេ ​ក្រុម​ណា​ចង់​បាន​ត្រូវ​បង់ ៧០០​លាន​អឺរ៉ូ ដើម្បីផ្ដាច់​កុងត្រា​។ ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ​Messi ​បានបដិសេដ​មិន​ទៅ​ធ្វើ​តេស្ដ​មេរោគ Covid-19 ​ដើម្បី​ចូល​ហាត់​ជាមួយ​សមាជិក​ក្រុម​នោះ​ទេ។ ​រូបគេ​នៅ​តែ​រក្សា​ចិត្ត​ដើម្បី​ចង់​ចាកចេញ​ពី​ Barcelona ឱ្យ​បាន​នៅ​រដូវ​កាល​នេះ​។ ​ការ​ចាកចេញ​នោះ​ដែរ ​រូបគេ​ចង់​ប្រើ​សិទ្ធិ​ដើរ​ចេញ​ដោយ​មិន​គិត​តម្លៃ​ខ្លួន​តែ​ម្ដង ដែល​មាន​ក្នុង​កុងត្រា​ជាមួយ​ក្រុម​ទោះ​នៅ​សល់​កុងត្រា ​១​ឆ្នាំ​ទៀត​ក៏​ដោយ។ ​តែ​បើ​តាម​ក្របខណ្ឌ La...
Donny van de Beek: Manchester United agree £40m fee for Ajax midfielder

បិសាចក្រហម ត្រៀមលុយ ៤០ លានផោនដើម្បីនាំយកសម្រាប់ខ្សែបម្រើរបស់ Ajax

ក្លិបបិសាចក្រហម Manchester United បានកំពុងឈានដល់ការចុះហត្ថលេខាលើខ្សែបម្រើ Donny van de Beek របស់ក្លិប Ajax ហេីយ បន្ទាប់ពីក្លិបទាំងពីរយល់ព្រមលើតម្លៃផ្ទេរ ៤០លានផោន។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។ លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហមគឺបានកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិហូឡង់វ័យ ២៣ឆ្នាំរូបនេះ ក្រោយពីបានមេីលទម្រង់លេងរបស់គេ។ ការផ្ទេរនេះត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ Van de...