Floyd បដិសេធ ការ ហៅប្រកួតឡើងវិញរបស់ Pac Man

1465

បន្ទាប់ ពី ស្ដេច ប្រដាល់ហ្វីលីពីន Manny Pacquiao  ផ្តួល Adrienne Broner ដោយ ពន្ទុក្នុង ទឹក ទី១២ និង ការពារ ខ្សែ ក្រវាត់ទម្ងន់ មធ្យម ពិភពលោក WBA របស់ ខ្លួន បាន នៅព្រឹក ថ្ងៃអាទិត្យ ទី២០ ខែ មករានេះ កីឡាករ ប្រដាល់ សាកល ល្បី រូប នេះ បាន អន្ទងចង់ ប្រកួត ជាមួយដៃគូរចាស់ Floyd Mayweather តែ ត្រូវ បាន កីឡាករ ធ្លាប់ ឈ្នះ ស្ដេច ប្រដាល់ ហ្វីលីពីន រូប នេះ បដិសេធ មិន ព្រម ទទួល ការ ប្រកួត ឡើង វិញ ឡើយ។

លោក Leonard Ellerbe អគ្គនាយកក្រុមហ៊ុន Mayweather Promotions បានឱ្យដឹងថា Mayweather ពិត ជា មិន មាន ចំណាប់អារម្មណ៍ក្នុងការចេញមក ប្រកួត ឡើង វិញ ជាមួយ កីឡាករ ចូលនិវត្តន៍ Pacquiao នោះទេ។

Ellerbe បាន ឆ្លើយ តប នឹង សំនួរ នៅពេលសួរថា តើ Mayweather នឹង ត្រលប់ មក ប្រកួត ជា មួយ Pac Man វិញ ដែរទេ ខណៈ ដែល កីឡាករ ល្បី របស់ ហ្វីលីពីន រូបនេះ កំពុង ឈរ ឈ្មោះ ជា សមាជិក ព្រឹទ្ធសភាហ្វីលីពីន ផង នោះ ?

Pacquiao បានថ្លែង សារច្បាស់លាស់មួយថា គាត់នឹងជួប Mayweather យ៉ាង សប្បាយ រីករាយ ប្រសិន បើគាត់ សំរេច ចិត្ត ចាក ចេញពីការចូលនិវត្តន៍ ប៉ុន្តែ Ellerbe បានបញ្ជាក់យ៉ាងច្បាស់ថា ការចូលនិវត្តន៍នៅតែជាអ្វីដែលក្មេងប្រុសអាយុ ៤២ ឆ្នាំ ចាប់អារម្មណ៍កំពុង តែធ្វើ ។

លោក Ellerbe បាននិយាយថា « Mayweather មិនមានបំណងក្នុង ការ ប្រកួត នោះទេ។ គាត់ កំពុង រស់ នៅ ក្នុង ជីវិតដ៏ល្អបំផុតរបស់គាត់ធ្វើដំណើរការជំនួញជាច្រើនរបស់គាត់ដោយចំណាយប្រាក់ដែលគាត់រកបានយ៉ាងលំបាក»។

Loading...