Bayern បំបាក់ Lyon ៣-០ ឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន UCL រដូវកាល ២០១៩-២០

67

ក្រុមបាល់ទាត់ Bayern Munich របស់អាល្លឺម៉ង់បានឡើងផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ជើងឯកអឺរ៉ុប UEFA Champions League ដោត្រូវតទល់នឹង Paris Saint-Germain របស់បារាំងនៅវគ្គ ដែលនឹងធ្វើឡើងនារាត្រីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបំបាក់ Lyon ក្នុងលទ្ធផល ៣-០ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃពុធ។

កីឡាករសញ្ជាតិអាល្លឺម៉ង់ Serge Gnabry រកបាន ២គ្រាប់ម្នាក់ឯងនៅនាទី១៨ និងនាទី៣៣ មុនពេលមិត្តរួមក្រុមដែលជាខ្សែប្រយុទ្ធសំខាន់ Robert Lewandowski រកបាន ១គ្រាប់ដែរនៅនាទី៨៨ ក្នុងជ័យជម្នះ ៣-០ ទៅលើក្រុមរបស់បារាំង Lyon នាកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។

តាមរយៈលទ្ធផល ៣-០ នេះដែរ វាក៏ដូចលទ្ធផលរបស់ Paris ដែលបានទម្លាក់ក្រុមអាល្លឹម៉ង់ RB Leipzig កាលពីរាត្រីថ្ងៃអង្គារក្នុងវគ្គ ៤ក្រុមនៃ Champions League រដូវកាលឆ្នាំ២០១៩-២០ នេះផងដែរ មុនក្រុមយក្សទាំងពីរប៉ះគ្នាដែលនឹងធ្វើឡើងនារាត្រីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅប្រទេសព័រទុយហ្គាល់។

ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពានលំដាប់ទី២ អឺរ៉ុប UEFA Europa League រវាង Sevilla និង Inter Milan នឹងធ្វើឡើងនៅររាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅប្រទេសអាល្លឺម៉ង់៕

Loading...