សម្តេចតេជោ ហ៊ុន សែន៖ អ្នក​លេង​ហ្វេស​ប៊ុក​មិនគួរលាបពណ៌កីឡាករបាល់ទាត់កម្ពុជា កែវ សុផេង

764

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរ មិនគួរលាបព៌ណកីឡាករបាល់ទាត់កម្ពុជា កែវ សុផេង ដោយសារទាត់បាល់មិនចូលទី នៅក្នុងការប្រកួតនៅហ្វីលីពីន នោះទេ។

សម្តរចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងឱកាស​អញ្ជើញប្រគល់សញ្ញាបត្រ​ជូនដល់​និស្សិត​នៃសាកល​វិទ្យាល័យឯក​ទេសនៃកម្ពុជា ចំនួនសរុប៦,៧៦២នាក់ ក្នុងនោះនារី២,៧៦១នាក់ ដែល​ពិធីធ្វើឡើង​នៅមជ្ឍ​មណ្ឌលកោះពេជ្រ។

សម្តេចតេជោ បានលើកឡើងថា មានអ្នកលេងហ្វេសប៊ុកខ្លះ បានលាបពណ៌កីឡាករបាល់ទាត់ កែវ សុផេង ថាជាកូនរបស់ជនជាតិវៀតណាម។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើឡើងថា « ពេលប្រកួតឈ្នះម៉ាឡេស៊ី ថា កែវ សុផេង ជាវីរបុរស ដល់ពេល​ចាញ់វៀតណាម ថាជាកូនវៀតណាម»។

ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ន សែន បានមានប្រសាសន៍កោតសរសើរថា ក្រុមកីឡាបាល់ទាត់កម្ពុជា បានកសាងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងការប្រកួតដណ្តើមបានចំណាត់ថ្នាក់ល្អ ក្នុងឱកាសប្រកួតកីឡា SEA GAMES 2019 នៅក្នុហប្រទេសហ្វីលីពីន ដែលក្រុមកីឡាបាល់ទាត់កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤៕

Loading...