លីគកំពូលកម្ពុជា នឹងបន្ដការប្រកួតឡើងវិញ ដើមខែក្រោយ តែផ្លាស់ប្ដូរលក្ខខណ្ឌមួយចំនួន

455

ភ្នំពេញ៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានសម្រេចបើកដំណើរការការប្រកួតឡើងវិញ ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តត្រូវចាប់ផ្ដើមពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២៩ ខែកក្កដា មុនចាប់ផ្ដើមថ្នាក់ជាតិពីថ្ងៃទី១២ និង១៣ ខែសីហា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា។

HSCMCL1a70ចំពោះក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ ឡើងវិញចាប់ពីថ្ងៃទី០៤ និងទី០៥ ខែកក្កដា តទៅ៖

សម្រាប់ជើងទីមួយនឹងបន្តពីសប្ដាហ៍ទី៦ ហើយគ្រោងបញ្ចប់នៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា មុនចាប់ផ្ដើមជើងទីពីរពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២៤ និង២៥ ខែតុលា។

ដោយឡែកអ្វីដែលត្រូវបានព្រមព្រៀងកែប្រែនោះ គឺចាប់ពីជើងទីពីរនេះ ក្រុមកំពូលទាំង៦ត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខមួយ, លេខពីរ និងលេខបី។ ចំណែកក្លិបនៅលំដាប់ទី៧ដល់ទី១៣ប្រកួតគ្នាជាធម្មតា។

សម្រាប់ការគិតពិន្ទុវិញ គឺបូកបន្តគ្នាដោយគិតលើពិន្ទុសរុបជើងទីមួយ និងផលសងគ្រាប់បាល់។ ចំណែកជើងទីពីរ គឺតាមប្រព័ន្ធ Head-Head។

ពាក់ព័ន្ធទៅនឹងទីផ្សារដោះដូរកីឡាករវិញ គឺអាចប្ដូរ៥នាក់ដែលមានកម្ពុជា៣នាក់ និងបរទេសពីរនាក់ ដំណើរការពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី០៧ ខែកញ្ញា។

ការប្ដូរកីឡាករក្នុងការប្រកួតក៏បានបង្កើនដែរ គឺពី៣នាក់ដល់៥នាក់ តែធ្វើឡើងបានតែ៣លើកប៉ុណ្ណោះក្នុងមួយប្រកួត។

គួរដឹងដែរថា ភ្នំពេញក្រោនជាក្រុមគ្រប់គ្រងកំពូលតារាង MCL បណ្ដោះអាសន្ននៅពេលផ្អាកការប្រកួតត្រឹមសប្ដាហ៍ទី៥ ខណៈពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តបានបញ្ចប់វគ្គចែកពូលរួចរាល់៕

ប្រភព៖ CNCC

Loading...