Chelsea ធ្លាក់ពីពាន League​ Cup ក្រោមថ្វីជើង Spurs ដោយបាល់ ១១ម៉ែត្រ

71

ក្រុមតោខៀវអង់គ្លេស Chelsea ដែលដឹកនាំដោយលោក Frank Lampard បានខកខានប្រជែងពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup (Carabao Cup) 2020-21 បន្ទាប់ពីចាញ់ Tottenham Hotspur ៥-៤ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី។

នេះជាពានទី១ ក្នុងចំណោមពានទាំង ៤ ដែល Chelsea ត្រូវប្រជែងយកមាន League Cup, FA Cup, Premier League និង UEFA Champions League ជាដើម។

កីឡាករខ្សែប្រយុទ្ធ Timo Werner ជាអ្នករកបានគ្រាប់នាំមុខឲ្យ Chelsea នៅនាទី១៣ នៃកីឡដ្ឋាន Tottenham មុនពេលខ្សែប្រយុទ្ធមកពីអាហ្សង់ទីន Erik Lamela រកបានគ្រាប់តាមស្មើ ១-១ នៅនាទី៨៣ ដោយពុំមានការថែម ១៥នាទី ២ដងនោះទេ ក្នុងជុំទី៤ វគ្គ ១៦ក្រុមចុងក្រោយនៃពាន League Cup។

បញ្ជាក់ថា Chelsea ទើបតែលេងឈ្នះ ២ប្រកួតប៉ុណ្ណោះក្នុងចំណោម ៥ប្រកួតរបស់ពួកគេ ក្រៅពីស្មើ១ និងចាញ់ ២ដង និងទើបរកបាន ៤ ពិន្ទុផងដែរពី ៣ប្រកួតនៅ Premier League ខណៈដែលទើបតែទិញកីឡាករថ្មីចូលដល់ទៅ ៨នាក់នារដូវកាលនេះ៕

Loading...