ផ្លូវការហើយ! ចាន់ វឌ្ឍានាកា ត្រឡប់ទៅលេងនៅលីគកំពូលម៉ាឡេស៊ីជាថ្មី​

640

Golden Boy របស់កម្ពុជា គឺកីឡាករឆ្នើម ចាន់ វឌ្ឍនាកា បានចុះកិច្ចព្រមព្រៀងទៅលេងនៅលីគកំពូលម៉ាឡេស៊ីជា​មួយក្លិប PKNS FC ។ នេះ បើតាមការបញ្ជាក់ឲ្យដឹងពីក្លិបបឹងកេតនៅព្រឹកថ្ងៃអង្គារ ទី១៥ ខែ មករា ឆ្នាំ២០១៩នេះ។

ក្លិបបាល់ទាត់បឹងកេត បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដូច្នេះថា៖ “ក្លិបសូមជូនពរដល់កីឡាករ ចាន់ វឌ្ឍនាកា ក្នុង​ការ​ផ្ទេរ​ទៅ​ក្លិបកាន់ក្លិបថ្មី PKNS FC របស់​ម៉ាឡេស៊ី សូមទទួលបានជោគជ័យ​សម្រាប់​រដូវ​កាលថ្មី​ខាង​មុខ”។ ការចុះកិច្ចព្រមព្រៀងជាមួយក្លិប PKNS FCនេះ គឺជាការវិលត្រឡប់ទៅលេងនៅលីគកំពូលម៉ាឡេស៊ីជាថ្មីរបស់កីឡាករឆ្នើមចាន់ វឌ្ឍនាកា។

ចាន់ វឌ្ឍនាកា ធ្លាប់បានទៅលេងនៅលីគកំពូលម៉ាឡេស៊ីកាលពីរដូវកាលឆ្នាំ២០១៨ ជាមួយក្លិបPahang  ប៉ុន្តែមិនបានទទួលជោគជ័យឡើយ ដោយក្លិបនេះបានបញ្ចប់កិច្ចព្រមព្រៀងជាមួយចាន់ វឌ្ឍានាកានៅពាក់កណ្តាលរដូវកាលហើយកីឡាករឆ្នើមរូបនេះក៏បានវិលត្រឡប់មកកាន់ក្លិបចាស់បឹងកេតរបស់ខ្លួនវិញ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងនៅឡើយទេ ថាតើក្លិប PKNS FC ផ្តល់ប្រាក់ខែ និងអត្ថប្រយោជន៍អ្វីខ្លះដល់កីឡាករចាន់ វឌ្ឍានាកា៕

Loading...