«ជើងឯក​ប៉ះ​គ្នា»​ រដូវ​កាល​ទី២​ រឹតតែ​កក្រើក​ជាង​មុន​ទៅ​ទៀត

167

កម្មវិធី​ប្រដាល់​ «អ្នក​តស៊ូ​គោ​ជល់​ជើងឯក​ប៉ះ​គ្នា»​ រដូវ​កាល​ទី២​ នេះ​រឹតតែ​កក្រើក​ជាង​មុន​ទៅ​ទៀត​ ខណៈ​បេក្ខភាព​សុទ្ធតែ​ជើង​ខ្លាំង​ប្រចាំ​ទម្ងន់​ ៦០​គីឡូក្រាម​ និង​ជា​កីឡាករ​ដែល​ត្រូវ​សងសឹក​គ្នា​ផងដែរ។​

កម្មវិធី​ប្រដាល់​នេះ​ គឺ​ចម្រាញ់​យក​ជើង​ឯក​ក្រុម​ទី១​ ទៅ​ប៉ះ​ជើងឯក​ក្រុម​ទី២​ ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ ១គ្រឿង​ អម​ដោយ​ប្រាក់​រង្វាន់​​ ២០​លាន​រៀល។​ 

​បេក្ខភាព​ក្រុម​ទី១​ អេលីត​ ចំរើន​ ម៉ឺន​ មេឃា​ សោម​ វិឆ័យ​ និង​ ឡុង​ ជិន​ ចំណែក​ក្រុម​ទី២​ ឃីម​ បូរ៉ា​ ឈិត​ សេរីវណ្ណថង​ ធន់​ មករា​ និង​ សេន​ កុសល។​ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី៣​ ខែ​តុលា​ ឆ្នាំ​ ២០២០​ ខាង​មុខ​នេះ​នៅ​ CNC ៕​

Loading...