ក្រុម​ជម្រើសជាតិ​យុវជនប្រដាល់សកលកម្ពុជា​ទៅ​ប្រកួត​នៅ​ថៃ

330

ភ្នំពេញ​៖ ក្រុម​ជម្រើសជាតិ​យុវជន ប្រដាល់សកល​កម្ពុជា ដឹកនាំ​ដោយ លោក ប៊ួ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ កីឡាប្រដាល់​សកល​កម្ពុ​ជា បានចេញ​ដំណើរ ទៅកាន់​ប្រទេស​ថៃ​ហើយ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ ។ នេះ​ជាការ​ចេញទៅ ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍ “Thailand International Boxing Series IV/2019” ដែល​ប្រព្រឹត្តទៅ នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ ។​

តាម​ការ​ឲ្យ​ដឹង​ពី​លោក ប៊ួ​យ សោ​ភ័​ណ្ឌ ដែលជា​ប្រធាន​ប្រតិភូ​នោះ ការប្រកួត​នេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៥ កញ្ញា នេះ​តទៅ ។ ប្រតិភូ​យុវជន ប្រដាល់សកល​កម្ពុជា រួមមាន ថ្នាក់ដឹកនាំ ១ រូប គ្រូបង្វឹក ១ រូប កីឡាករ ២ រូប និង​កីឡាការិនី ២ រូប ។ ការប្រកួត​នេះ មានការ​ចូលរួម​ពី កីឡាករ​-​ការិនី​យុវជន នៃ​បណ្តា​ប្រទេស ក្នុង​តំបន់​អាស៊ាន ។​

​កីឡាករ​ជម្រើសជាតិ យុវជន​ប្រដាល់សកល​កម្ពុ​ជាមាន កីឡាករ នៅ សុខ​ទី ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៤៩ គីឡូក្រាម កីឡាករ ពេញ វណ្ណ​ថង ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម កីឡាការិនី វី ស្រី​ស្រស់ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម និង​កីឡាការិនី យ៉ែម ស្រី​នាង ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕

 

Loading...