ក្រុមកីឡាការិនីប៉េតងកម្ពុជាឈ្នះមេដាយមាសក្រោយ​ផ្ដួល​ក្រុមម៉ាឡេស៊ី១៣ទល់​៤

378

ម៉ានីលៈ អបអរសាទរ! ក្រុមកីឡាការិនី ប៉េតងកម្ពុជា ឈ្នះមេដាយមាស បន្ទប់ពីយកឈ្នះក្រុមកីឡាការិនីម៉ាឡេស៊ី ដោយលទ្ធផល ១៣ ទល់នឹង០៤ ហើយនេះជាមេដាយទី២ របស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីន។

ក្រុមកីឡាការិនីប៉េតង់កម្ពុជាបានឡើងវគ្គផ្ដាច់ព្រ័ត្រដណ្តើមមេដាយមាស នៃព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម​ លើកទី៣០ នៅប្រទេសហ្វីលីពីន បន្ទាប់ពីប្រកួតឈ្នះក្រុមកីឡាការិនីឡាវ ដោយលទ្ធផល ១៣-៩ ពិន្ទុ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើវិញ្ញាសា ៣នាក់ ទល់នឹង ៣នាក់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះ។

កីឡាការិនីកម្ពុជា ដែលបានប្រកួតឈ្នះក្រុមកីឡាការិនីឡាវ ឡើងវគ្គផ្ដាច់ព្រ័ត្រមុននេះ រួមមានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ដួង ឌីណា និងកីឡាការិនី អ៊ុន ស្រីយ៉ា ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមកីឡាការិនីកម្ពុជា ឡើងទៅជួបក្រុមកីឡាការិនីម៉ាឡេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងមេដាយមាស នារសៀលនេះ។

ជោគជ័យក្រុមកីឡាការិនីវ័យក្មេងប៉េតង់នៅព្រឹកថ្ងៃនេះ ក្រុមវីរកីឡាការិនីប៉េតង់ឆ្នើមកម្ពុជា រួមមានម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ អ្នកស្រី កែ ឡេង និងកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី ក៏បានពួកដៃគ្នា យកឈ្នះយ៉ាងចាស់ដៃលើក្រុមកីឡការិនីម្ចាស់ផ្ទះហ្វីលីពីន ដោយលទ្ធផល ១៣-២ពិន្ទុ ក្នុងប្រកួតបើកឆាកវិញ្ញាសាវាយគូ ២នាក់ ទល់នឹង ២នាក់ផងដែរ ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែធ្នូនេះ កម្ពុជាបានបន្ដរក្សាការដណ្ដើមមេដាយផ្លូវការសរុប ២២គ្រឿងដដែល រួមមានមេដាយមាស២, ប្រាក់៣ និងសំរឹទ្ធ១៧ ដែលដណ្ដើមបានដោយក្រុមអត្តពលិក៖

កីឡាគុនល្បុក្កតោ ឈ្នះមេដាយសរុប ២០គ្រឿង (មាស១, ប្រាក់២ និងសំរឹទ្ធ១៧) ។

កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់១ លើវិញ្ញាសាសីកន្ត្រក់ និង​កីឡា​ប៉េតង់​នារីឈ្នះមេដាយមាស ១គ្រឿង៕​

Loading...