កម្ពុជាត្រៀម២០០លានដុល្លារ​សម្រាប់រៀបចំ​ស៊ីហ្គេមឆ្នាំ២០២៣

455

ភ្នំពេញៈ កាលពីពេលថ្មីៗនេះ កិច្ច​ប្រជុំ​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី៣២​ ឆ្នាំ ​​២០២៣ (CAMSOC)​ នៅរាជធានីភ្នំពេញបានបញ្ចប់ ដោយ​បាន​បង្ហាញ​នូវចំនួន​ទឹកប្រាក់​ដែល​កម្ពុជា គ្រោង​ចំណាយ​សម្រាប់ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជាង ២០០ លានដុល្លា។

ប្រធាន​ CAMSOC លោក​ Sheik Kok Chi បាន​បង្ហាញ​ និង​ ប៉ាន់​ស្មាន​​ក្រៅ​ផ្លូវ​ការ​ថា​ សម្រាប់​កម្ពុជា​​ដែល​ទទួល​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ ឆ្នាំ ​២០២៣​ អាច​នឹង​ចំណាយ​អស់​ប្រហែល ​២០០​ លាន​ដុល្លារ​អាមេរិក ។

 

Cambodia prepares $ 200 million for the 2023 SEA Games

ដោយលោកបានបង្ហាញថា ១០០ លានដុល្លារគឺសម្រាប់អភិវឌ្ឍ​ធន​ធាន​មនុស្ស​ និង ​១០០​ លាន​ដុល្លារ​ទៀត​សម្រាប់​​រៀប​ចំ​ការ​ប្រកួត ​។

គួររំឭកផងដែរថា ស៊ីហ្គេម ​​២០១១​​ នៅ​​ឥណ្ឌូណេស៊ី​​ ចំណាយ​អស់ ​​៣៤០ ​លាន​ដុល្លារ,​ ស៊ីហ្គេម ​​២០១៣​ នៅមីយ៉ាន់ម៉ា​​ ចំណាយ​អស់ ​៣៥៣​ លាន​ដុល្លារ, ស៊ីហ្គេម​២០១៥​ នៅសិង្ហបុរី ​​ចំណាយ​អស់​ ២៣៣ ​លាន​ដុល្លារ​ និង ស៊ីហ្គេម​​ ២០១៧​ នៅម៉ាឡេស៊ីចំណាយ​អស់​​ ១០៥ ​លាន​ដុល្លារ​ ៕

Loading...