ប៊ុន សុធា ក្លាយ​ជា​ជើង​ឯក​​គូប៊ូតារដូវកាលទី៩ ជាមួយប្រាក់រង្វាន ៦ពាន់ដុល្លារ

716

Kubota Chanpion

ភ្នំពេញ៖ ក្រោយ​ពីប្រកួតវិលជុំយ៉ាងស្វិតស្វាញជាមួយកីឡាករខ្មែរ ថៃ និង​ឡាវ តាំង​ពីខែសីហា ​រហូត​​ឈានដល់ការប្រកួតផ្ដាច់ព្រ័ត្រ កាលពីយប់មិញនេះ ប៊ុន សុធា​ កីឡាករប្រដាល់មក​ពីសមាគមកីឡាក្រសួង​ការពារជាតិ និង ខេម​ ចាន់ មក​ពីក្លឹបទ័ពឆ័ត្រជើងគោក ៩១១ ប៉ះគ្នា ៥ទឹកពេញ​ សុធា យកឈ្នះដោយ​ពន្ទុ ដោយ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​​ខ្សែក្រវ៉ាត់​ជើង​ឯងគូប៊ូតារដូវ​កាល​ទី៩។  

តាម​រយៈការ​ប្រកាសលទ្ធផល​ចៅក្រម ៣រូប ក្នុង​ចំណោម ៥រូប បាន​សម្រេច​ឲ្យ​ ប៊ុនសុធា ទទួលបាន​ជើង​ឯង​ម្ចាស់​ពាន់​បន្ទាប់​ពី​ការ​ប្រកួត​ដ៏ស្វិត​ស្វាញ​ពេញ​ ៥ទឹក នឹង​អាច​យក​ឈ្នះ​ ខេម​ចាន់​ដោយ​ពន្ទុ។

ចៅក្រម​ លោក ជូន សំណាង បាន​ផ្ដល់​ពន្ទុ​ឲ្យ​ សុធា ឈ្នះ ក្នុង​ពន្ទុ ៩៨ ខណៈ​ឲ្យ​ ចាន់ ៩៧ ចំណែក​ចៅក្រម លោក ម៉ៃទី ចន្ថា ក៏​សម្រេច ឲ្យ​ពន្ទុ សុធា រហូត​ដល់ ៩៨ ទល់ និង​៩៧ ដោយឡែក លោកចៅក្រម ជ័យ ណារ៉ា ឲ្យ​សុធា ៩៩ ទល់ ៩៦។

គួរ​បញ្ជាក់ថា ប៊ុន សុធា ជាម្ចាស់​​ខ្សែ​ក្រវាត់ គូប៊ូតា ទម្ងន់ ៥៤ គីឡូក្រាមនេះ ទទួល​បានពាន គូប៊ូតា រដូវកាលទី៩ ១គ្រឿង ខ្សែក្រវាត់ ១ និង​ប្រាក់​រង្វាន់ ២៤ លានរៀល ស្មើនឹង​ ៦ពាន់ដុល្លារ​អាមេរិក។

ចំណែក​ជើង​ឯករង ខេម ចាន់ ដែល​ជាចំណាត់​ថ្នាក់​លេខ២នោះ ទទួល​បាន​ពាន​១ និង​ប្រាក់​រង្វាន់ ១២ លាន​រៀល ស្មើ​នឹង ៣ពាន់​ដុល្លារអាមរិក។

ដោយ​ឡែក កីឡាករ​ប្រដាល់ឡាវ សែង ស៊ូរីយ៉ាក់ ជាប់​ជា​ម្ចាស់​ជើង​ឯក​លេខ​៣ បាន​ទទួល​ប្រាក់​រង្វាន់ ៤លានរៀល ស្មើ​នឹង ១ពាន់​ដុល្លារ​អាមេរិក រីឯកីឡាករ​ប្រដាល់​ថៃ កៅរៀនថង ផេតចិន្ដា ទទួលបាន​ពាន​១ និង​ប្រាក់​រង្វាន់​ ២លាន​រៀល ស្មើ​នឹង ៥រយដុល្លារ​អាមេរិក​។

គួរ​រំលឹកថា ព្រឹត្ដិការណ៍ប្រកួត​ប្រដាល់កំពូល​ជើង​ឯក គូប៊ូតា រដូវកាល​ទី៩ ទម្ងន់ ៥៤ គីឡូក្រាមនេះ បាន​ចាប់​ផ្ដើម ឡើង​កាល​ពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៨ ដែល​មាន​អ្នក​ប្រដាល់​សរុប ចំនួន ១០រូប កីឡាករ​ខ្មែរ ៥រូប ថៃ ៣រូប និង កីឡាករឡាវ ២រូប ដែល​បាន​ចូលប្រកួត​ដណ្ដើម​ជើង​ឯក​៕

Bun Sothea Vs Khem Chan | Final Champion | Kubuta

ចូលរួមត្រេកអរដល់ កីឡាករប៊ុន សុធា ដែលក្លាយជាម្ចាស់ ខ្សែក្រវាត់ គូបូតារដូវកាលទី ៩ក្រោយយកឈ្នះខេម ចាន់ ដោយពិន្ទុ

Gepostet von ទំព័រកីឡាអាស៊ី /Sport Page Asia am Freitag, 4. Januar 2019

Loading...