ប្រដាល់

គ្រូបង្វឹកប្រដាល់សកល ទទួលបានចំណេះដឹងបន្ថែមលើចំណុចដែលខ្វះខាតរបស់គ្រូបង្វឹក

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រដាល់សកលត្រូវបានបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយបានបញ្ជ្រាបនូវចំណេះដឹងបន្ថែមលើចំណុចដែលខ្វះខាតរបស់គ្រូបង្វឹក ដើម្បីបំពេញនូវគុណភាពបន្ថែម ក៏ដូចជារួមចំណែកអភិវឌ្ឍវិស័យកីឡាប្រដាល់សកលនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាលើកឡើងថា សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹងបានច្រើនទាក់ទងនឹងមូលដ្ឋានគ្រឹះនៃជំនាញកីឡាសកល។ ពីមុនមក ទោះពួកគាត់ជាគ្រូបង្វឹកមែន ប៉ុន្តែមិនសូវបានចូលរួមវគ្គបណ្តុះបណ្តាលជាផ្លូវការច្រើនទេ ដោយវគ្គនេះគឺជាឱកាសទទួលបាននូវចំណេះដឹងថ្មីៗ ដើម្បីបំពេញបន្ថែមលើចំណុចខ្វះខាត ដែលកំពុងធ្វើការរាល់ថ្ងៃ ព្រោះវគ្គនេះបង្រៀនដោយគ្រូឧទ្ទេសជនជាតិអង់គ្លេស ដែលមានបទពិសោធន៍ជិត៣០ឆ្នាំមកហើយ។ នេះគឺជាគោលដៅដ៏ធំចម្បងរបស់ខ្លួន សម្រាប់បង្កើនទាំងបរិមាណ និងគុណភាពទាំងគ្រូបង្វឹក ចៅក្រម...

សុខ ធី បានបង្កើត​កំណត់​ត្រាដ៏អស្ចារ្យ​ដំបូង​នៅ ONE Championship

អ្នក​លេង​គុន​ខ្មែរ សុខ ធី បាន​បង្កើតកំណត់​ត្រា​ជ័យជម្នះ​ជា​លើក​ដំបូង​​នៅស្ថាប័ន​ប្រដាល់​លំដាប់​​លោក​ ONE Championship បន្ទាប់​ពី​ផ្តួលកីឡាករ​ចិន Haung Ding ត្រឹម​ទឹក​១​ នៃ​​ព្រឹត្តិការណ៍​​ប្រកួត ONE: A NEW BREED នា​រាត្រី​ថ្ងៃ​សុក្រនេះ។​ ចាប់​ផ្តើម​ការ​ប្រកួត​ភ្លាម សុខ ធី បាន​បង្ហាញ​ភាព​ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្លួនតាម​រយៈ​ការ​ចេញ​អាវុធ​ធ្ងន់ៗដ៏​មាន​ប្រសិទ្ធភាព មានកណ្តាប់​ដៃ និង​ទាត់​ជើង​ក្រោម​​ជា​ច្រើន។ នៅ​ក្នុង​នាទី​​ ២:៥២ នៃ​ទឹក​ទី​១ កីឡាករ​ចិន...

សុខ ធី នឹងឡើងតតាំងអ្នកលេងគុនចិន​នៅសង្វៀន ONE ថ្ងៃសុក្រ​នេះ

បន្ទាប់​ពី​បញ្ចប់​ព្រឹត្តិការណ៍​ ONE: NO SURRENDER ស្ថាប័ន​ប្រដាល់​ធំ​បំផុតនៅអាស៊ី​ ONE Championship នឹងមានព្រឹត្តិការណ៍​ថ្មី​មួយទៀតដែល​មាន​ឈ្មោះ​ថា ONE: A NEW BREED ​​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​សុក្រ​ ទី​២៨ ខែ​សីហា​នេះ ​​នា​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ។ ​សម្រាប់ព្រឹត្តិការណ៍​នេះ មានការប្រកួតដណ្ដើមខ្សែក្រវាត់រវាងកីឡាការិនី​​ថៃ​ Stamp Fairtex ត្រូវ​​ឡើង​សង្វៀន​ការពារ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ (Atomweight Mauy Thai...
video

សូមទស្សនា​បណ្ដុំរូបភាពដ៏ជក់ចិត្ត និងវីដេអូរបស់ សុខ ធី ប្រកួតនៅសង្វៀន ONE យប់មិញ

អ្នក​លេង​គុន​ខ្មែរ​ សុខ ធី ​ចាញ់​អ្នក​​លេងគុន​ថៃ​ Mongkolpetch Petchyindee Academy ​ដោយ​ពិន្ទុ​ជា​​ឯកច្ឆន្ទ ​​បន្ទាប់​ពី​ការ​ប្រកួត​ ​៣ ទឹក​យ៉ាង​ស្វិតស្វាញ​នៅ​ព្រឹត្តិការណ៍​ ONE:NO SURRENDER III ​នា​​​រាត្រី​ថ្ងៃ​ទី​ ២១ សីហា​ ​យប់មិញនេះ ឯ​រាជធានី​បាងកក​ប្រទេស​ថៃ។ សូមទស្សនា​បណ្ដុំរូបភាពដ៏ជក់ចិត្ត និងវីដេនៃការប្រកួត ខាងក្រោមនេះ៖ ...

ជំនួបសងសឹកដ៏អស្ចារ្យ! អេលីត ចំរើន VS. វ៉ាន់ វឿន នឹងកើតឡើងនៅសប្ដាហ៍នេះ

សប្ដាហ៍ទី៧ នៃការប្រកួតម៉ារ៉ាតុន កម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE និងដណ្ដើមប្រាក់រង្វាន់ ២លាន ៦សែនរៀល ភីអិនអិន បានជ្រើសយកជើងខ្លាំងកម្រិតមធ្យម ទម្ងន់ ៤៨គីឡូក្រាម ៤រូប មកប្រជែងគ្នាដណ្ដើមពាន ម៉ារ៉ាតុន និងប្រាក់លាន នាថ្ងៃអាទិត្យ ទី ២៣ សីហា ខាងមុននេះ។ អ្នកស្នងគុនខ្មែរ វ័យក្មេងគីឡូស្រាលមកពីទិសបួនផ្សេងគ្នានេះរួមមាន កីឡាករគុនខ្មែរសមាគមប្រដាល់កងយោធពលខេមរភូមិន្ទ...

ជើង​ខ្លាំង​របស់​កម្ពុជា​ សុខ ធី នឹង​ត្រូវ​បង្ហាញ​មុខ​នៅ​សង្វៀន ONE ថ្ងៃសុក្រ​នេះ

កីឡាករ​មាន​ដើម​កំណើត​ពី​ខេត្ត​បន្ទាយមានជ័យ សុខ ធី​ នឹង​ត្រូវប៉ះ​ជើង​ខ្លាំងរបស់ថៃ Mongkolpetch Petchuindee Academy វាយ​ក្នុង​តំណែង​គូឯករង ក្នុងកម្មវិធី ONE: NO SURRENDER III នា​ថ្ងៃ​​ទី ២១ ខែ សីហា ខាងមុខនេះ។ សម្រាប់​គូ​ឯក Sangmanee Klong SuanPluResort ជួប Kulabdam...

កម្មវិធី​ប្រដាល់​គុន​ខ្មែរ​នៅ​សង្វៀន​ SEATV ​នឹង​ត្រូវផ្អាក​​ការ​ប្រកួត​នៅ​ចុង​ខែ​មិថុនា​

ភ្នំពេញ៖ ​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​ ដែល​ធ្លាប់​មាន​ប្រកួត​ច្រើន​លើក​ក្នុង ​១ សប្តាហ៍​នោះ​ គិត​មក​ដល់​បច្ចុប្បន្ន​នៅ​សល់​តែ​ ១ កម្មវិធី​ទេ គឺ​ការ​ប្រកួត​នៅ​​ល្ងាច​ថ្ងៃ​សៅរ៍​ ​ក្រោម​ការ​ឧបត្ថម្ភ​​ផ្តាច់​មុខ​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខារ៉ាបាវ​ ហើយ​ដោយសារ​កម្មវិធី​នេះ ​នឹង​ត្រូវ​ចប់​កិច្ច​សន្យា​ត្រឹម​ថ្ងៃទី ​៣០​ ខែ ​មិថុនា ​ឆ្នាំ ​២០២០​ អ៊ីចឹង​​មាន​ន័យ​ថា ​សង្វៀន ​SEATV នឹង​​ផ្អាក​កម្មវិធី​​ប្រដាល់​គុន​ខ្មែរ​ទាំង​ស្រុង​ ដោយ​មិន​ទាន់​មាន​គម្រោង​ថ្មី​បន្ត​ទៀត​នៅ​ឡើយ​។ សង្វៀន​ SEATV បាន​ចាប់​ផ្តើម​រៀបចំ​ការ​ប្រកួត​ល្បី​ខ្លាំង​នៅ​ឆ្នាំ ​២០១៣​...

ជើងខ្លាំងមកពីភ្នំសៅលីញ ប៉ះអ្នកលេងគុនល្បក្កតោ ជាលើកដំបូងនៅបុណ្យសមុទ្រ

ភ្នំពេញ៖ ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ឆ្នាំ២០១៩នេះ រឹតតែមានភាពពិសេសលើសឆ្នាំមុនៗទៅទៀត ដោយគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យ ពិសេសអនុគណៈកម្មការសកម្មភាពកីឡាសម្រាប់ពិធីបុណ្យសមុទ្រ បានអញ្ជើញក្រុមកីឡាករគុនសៅលីញមកពីភ្នំសៅលីញចិន ឱ្យចូលរួមប្រកួតជាមួយក្រុមកីឡាករគុនល្បក្កតោ ដែលជាគុនបុរាណខ្មែរដ៏ល្បីល្បាញ។ សម្រាប់កីឡាករគុនសៅលីញបានសម្រេចចូលរួមប្រកួតជាមួយកម្ពុជាមានចំនួន ៤នាក់ នេះជាលើកដំបូងហើយដែលក្រុមកីឡាករគុនសៅលីញចេញមកប្រកួតនៅប្រទេសកម្ពុជា។ ប្រជាពលរដ្ឋភាគច្រើនធ្លាប់ឃើញតែឃើញក្បាច់គុនសៅលីញនៅតាមវីដេអូ ឬនៅតាមភាពយន្តជាដើម ប៉ុន្តែនៅក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពតនាពេលខាងមុខនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនឹងបានឃើញផ្ទាល់ភ្នែកក្នុងការប្រកួតជាមួយក្បាច់គុនបុរាណខ្មែរជាក់ជាមិនខាន។ ក្រៅពីការប្រកួតក្បាច់គុនខាងលើ ក៏មានសកម្មភាពកីឡាជាច្រើនទៀតរួមមាន៖ * ប្រភេទកីឡាទំនើប ឬកីឡាមហាជន មានដូចជាកីឡារត់ប្រណាំងកម្សាន្តមានរយៈចម្ងាយ ៣គីឡូម៉ែត្រ និង ៥គីឡូម៉ត្រ...
អគ្គនាយកដ្ឋានកីឡា

ប្រដាល់សកលកម្ពុជា ដណ្តើមមេដាយ ៥គ្រឿងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣០ នៅហ្វីលីពីន

ភ្នំពេញ៖ អត្តពលិកប្រដាល់សកលកម្ពុជា ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣០ (SEA GAMES 2019) ប្រទេសហ្វីលីពីន ទទួលបានមេដាយសំរឹទ្ធ ៥គ្រឿង ក្រោយពីចាញ់គូប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។ អត្តពលិកប្រដាល់សកលកម្ពុជា ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣០ ទទួលបានមេដាយសំរឹទ្ធ រួមមាន កីឡាករ សៅ រង្សី ប្រភេទទម្ងន់ ៤៩ គ.ក្រ...

ថ្ងៃបើក​ឆាក​ប្រដាល់សកល ​SEA Games កម្ពុជា​ឈ្នះឡាវតែ​ចាញ់ម៉ីយ៉ានម៉ា​

​ ម៉ានីលៈ ការប្រកួតកីឡាប្រដាល់សកល នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន បានចាប់ផ្ដើមការប្រកួតហើយកាលពីល្ងាចថ្ងៃទី០៤ ខែធ្នូម្សិលមិញ ដោយមានអត្តពលិកកម្ពុជា ២រូប បានចូលរួមប្រកួត ខណៈលទ្ធផលទទួលបានឈ្នះ១ និងចាញ់១។ ការប្រកួតបើកទំព័រព្រឹត្តិការណ៍ប្រចាំតំបន់ផ្នែកកីឡាប្រដាល់សកលនេះ កីឡាករកម្ពុជា ស៊ីវ សុខម៉េង បានប្រកួតឈ្នះពិន្ទុដាច់លើកីឡាករឡាវ Khotsombath Kalan ក្នុងវិញ្ញាសាទម្ងន់ ៦៥គីឡូក្រាម ក្រោយចំណាយពេលអស់ ៣ទឹកពេញ។...