កីឡាករ​អាមេរិក​ម្នាក់បានស្លាប់បន្ទាប់ពីប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ចប់បាន ៤​ថ្ងៃ​ (វីដេអូ)

405
Boxer Patrick Day dies four days after being knocked out
Boxer Patrick Day dies four days after being knocked out

កីឡាករ​​ប្រដាល់​អាមេរិក Patrick Day បាន​ស្លាប់​ក្នុង​វ័យ ​២៧​ឆ្នាំ នៅឯមន្ទីរពេទ្យមួយបន្ទាប់ពីការប្រកួតចប់បាន ៤​ថ្ងៃ​ ដោយសារ​​រង​របួស​ខួរក្បាល​​​ធ្ងន់ធ្ងរ​​ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ Charles Conwell​ ។

Patrick បាន​សន្លប់​កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ត្រូវ​ដៃ​គូ​ផ្ដួល​​ក្នុង​ទឹក​ទី​១០ ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ USBA Super Welterweight Title ក្នុង​​ទីក្រុង Chicago ។ ​លោក Lou DiBella ដែលជាអ្នក​ផ្គត់ផ្គង់ការប្រកួត បាន​​ប្រកាស​ពី​ដំណឹង​ដ៏​ក្រៀមក្រំ​នេះកាល​ពី​ថ្ងៃ​ពុធកន្លងទៅ។

ក្រោយ​ដឹង​ដៃថា​គូ​មាន​បញ្ហា​របួស​ខួរក្បាល​​​ធ្ងន់ធ្ងរ កីឡាករ​​ប្រដាល់​អាមេរិក​វ័យ​ ២១​ឆ្នាំ  Charles Conwell បាន​បញ្ចេញ​សារ​សោកស្ដាយ​មួយ​ថា គេ​មិន​ចង់​ឲ្យ​មាន​រឿង​បែប​នេះ​កើត​ឡើង​ទេ អ្វី​គ្រប់​យ៉ាង​​គឺ​ចង់​ត្រឹម​ឈ្នះ​ធម្មតា​ប៉ុណ្ណោះ។ ប្រសិន​អ្វី​ៗ​អាច​ត្រលប់​ក្រោយ គេ​មិន​ចង់​ឲ្យ​រឿង​នេះ​កើតឡើង​ឡើយ។

ទស្សនាវីដេអូ៖ 

គួរបញ្ជាក់ថា​​​ កីឡាករ Patrick Day ធ្លាប់​ប្រកួត​បាន ​២២​ដង ឈ្នះ​ ១៧ ចាញ់ ​៤ និង​ស្មើ​ ១។ ចំណែក Charles Conwell មិន​ដែល​ស្គាល់​ពាក្យ​ចាញ់​ទេ​ក្នុង​អាជីព​ប្រដាល់​ទាំង ១១​ប្រកួត​ កន្លង​ទៅ៕ ​​

ប្រភព៖ CNN

Loading...