បឹងកេត​និង​ក្លិប​ថៃ​ចាប់ដៃគ្នា​ប្រកួត​មិត្តភាព​រក​សប្បុរសធម៌​នៅ​សប្តាហ៍​ក្រោយ

376

ភ្នំពេញ៖ ក្រុម​តារា​ចម្រុះ​កម្ពុជា និង ក្លិប​កេ​ត នឹងធ្វើ​ការប្រកួត​មិត្តភាព​សប្បុរសធម៌​ជាមួយ​ក្រុម​តារា​ចម្រុះ​ថៃ នៅ​កីឡដ្ឋាន Pathum Thani របស់​ក្លិប​កងទ័ពអាកាស​ថៃ Air Force United នៅ​ថ្ងៃ​អង្គា​រ៍ ទី៩ ខែមេសា ឆ្នាំ ២០១៩ សប្តាហ៍​ក្រោយនេះ។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្លិប​បឹងកេត​នៅ​ថ្ងៃ​សុក្រ ទី០៥ ខែមេសា។

ការប្រកួត​មិត្តភាព​សប្បុរសធម៌​នេះ នឹងធ្វើ​ឡើង បន្ទាប់ពី​ក្លិប​កេ​ត​ប្រកួត​ចប់​សប្តាហ៍​ទី៣ ទល់នឹង​អង្គ​រថា​យ​ហ្គឺ​រ នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ។ ក្លិប​បឹងកេត បាន​អះអាងថា កីឡាករ និង​ថ្នាក់ដឹកនាំ​របស់​ក្លិប​បឹងកេត មួយចំនួន​នឹងត្រូវ​ចូលរួម​ជាមួយ​តារា​សម្តែង តារាចម្រៀង​របស់​កម្ពុ​ជា​ជាច្រើនរូប​ទៀត​បង្ហាញ​វត្តមាន​ក្នុងការ​ប្រកួត​នេះ ។ ការប្រកួត​មិត្តភាព​សប្បុរសធម៌​នឹង​ចាប់ផ្តើម​ពី​ម៉ោង ៤រសៀល ដល់​ម៉ោង ៩យប់ ដោយមាន​ការសម្តែង​ជាច្រើន​ថែម​ទៀតផង។

បើតាម​គម្រោង​នៃ​កម្មវិធី​សប្បុរសធម៌​នេះ គឺ​ក្លិប​បឹងកេត និង​ភាគី​ខាង​ថៃ ក៏មាន​គម្រោង​មក​ធ្វើការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​លើក​ទី​ពីរ នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​អនាគត​ផងដែរ ដើម្បី​ចូលរួម​ជួយ​ដល់​មន្ទី​ពេទ្យ និង​កុមារកំព្រា​របស់​កម្ពុជា ៕

Loading...